ហូសេ 10:11 - អាល់គីតាប11 អេប្រាអ៊ីមប្រៀបបាននឹងគោញី ដែលគេបង្ហាត់ឲ្យចូលចិត្តបញ្ជាន់ស្រូវ ពេលយើងឃើញ ករបស់អេប្រាអ៊ីមមាំល្អដូច្នេះ យើងទឹមអេប្រាអ៊ីម យូដាកំពុងភ្ជួរ ហើយយ៉ាកកូបកំពុងរាស់។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 អេប្រាអិមជាគោក្រមុំដែលគេបានបង្ហាត់ ដែលចូលចិត្តបញ្ជាន់ស្រូវ តែយើងបានបំពាក់នឹមលើកដ៏ល្អរបស់គេ យើងនឹងឲ្យម្នាក់ជិះលើអេប្រាអិម ត្រូវឲ្យយូដាភ្ជួរ ហើយត្រូវឲ្យយ៉ាកុបរាស់សម្រាប់ខ្លួន។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 អេប្រាអ៊ីមប្រៀបបាននឹងគោញី ដែលគេបង្ហាត់ឲ្យចូលចិត្តបញ្ជាន់ស្រូវ ពេលយើងឃើញ ករបស់អេប្រាអ៊ីមមាំល្អដូច្នេះ យើងទឹមអេប្រាអ៊ីម យូដាកំពុងភ្ជួរ ហើយយ៉ាកុបកំពុងរាស់។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 អេប្រាអិមជាគោក្រមុំថ្នឹកហើយ ដែលចូលចិត្តបញ្ជាន់ស្រូវ តែអញបានបំពាក់នឹមទៅលើកដ៏ល្អរបស់គេ អញនឹងឲ្យម្នាក់ជិះលើអេប្រាអិម ឯយូដាគេនឹងភ្ជួរ ហើយយ៉ាកុបនឹងរាស់។ 参见章节 |
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលថា យើងដាក់នឹមដែកលើប្រជាជាតិទាំងនោះ ដើម្បីបង្ក្រាបពួកគេឲ្យនៅក្រោមអំណាចនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន។ ប្រជាជាតិទាំងនោះនឹងបម្រើនេប៊ូក្នេសា សូម្បីតែសត្វព្រៃក៏យើងប្រគល់ឲ្យស្ដេចនោះដែរ»។
«ប្រជាជនក្រុងស៊ីយ៉ូនអើយ ចូរក្រោកឡើង ជាន់កំទេចពួកគេទៅ! យើងនឹងឲ្យអ្នកមានកម្លាំងខ្លាំងក្លា ដូចគោដែលមានស្នែងធ្វើពីដែក ក្រចកជើងធ្វើពីលង្ហិន អ្នកនឹងជាន់កំទេចជាតិសាសន៍ដ៏ច្រើន ដូចគេបញ្ជាន់ស្រូវ ហើយញែកជយភ័ណ្ឌរបស់ពួកគេ ទុកសម្រាប់យើង ដែលជាអុលឡោះតាអាឡា និងញែកទ្រព្យសម្បត្តិរបស់គេទុកសម្រាប់យើង ដែលជាអុលឡោះជាម្ចាស់នៃផែនដីទាំងមូល»។