សុភាសិត 19:14 - អាល់គីតាប14 ផ្ទះសំបែង និងទ្រព្យសម្បត្តិជាកេរមត៌កពីដូនតា រីឯប្រពន្ធមានសុភនិច្ឆ័យវិញ ជាអំណោយទានពីអុលឡោះតាអាឡា។ 参见章节ព្រះគម្ពីរខ្មែរសាកល14 ផ្ទះ និងទ្រព្យសម្បត្តិ ជាមរតកមកពីដូនតា រីឯប្រពន្ធមានប្រាជ្ញាវិញ គឺមកពីព្រះយេហូវ៉ា។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ផ្ទះសំបែង និងទ្រព្យសម្បត្តិ ជាមត៌កមកពីឪពុក តែប្រពន្ធដែលឆ្លៀវឆ្លាត នោះហើយជាអំណោយទានមកពីព្រះយេហូវ៉ា។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ផ្ទះសំបែង និងទ្រព្យសម្បត្តិជាកេរមត៌កពីដូនតា រីឯប្រពន្ធមានសុភនិច្ឆ័យវិញ ជាអំណោយទានពីព្រះអម្ចាស់។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 ផ្ទះសំបែង នឹងទ្រព្យសម្បត្តិ ជាមរដកមកពីឪពុកតែប្រពន្ធដែលឆ្លៀវឆ្លាត នោះហើយជាអំណោយទានមកពីព្រះយេហូវ៉ា។ 参见章节 |
ឥឡូវនេះ ខ្ញុំរៀបចំខ្លួនជាស្រេច ដើម្បីមករកបងប្អូនជាលើកទីបី ប៉ុន្ដែ ខ្ញុំមិនធ្វើជាបន្ទុកដល់បងប្អូនទេ ព្រោះខ្ញុំមក មិនមែនប្រាថ្នាចង់បានសម្បត្តិរបស់បងប្អូនឡើយ គឺចង់បានបងប្អូនផ្ទាល់តែម្ដង។ ធម្មតា កូនចៅមិនដែលប្រមូលសម្បត្តិជូនឪពុកម្ដាយទេ គឺឪពុកម្ដាយវិញទេតើ ដែលប្រមូលសម្បត្តិទុកឲ្យកូន!
អុលឡោះតាអាឡា ជាម្ចាស់នៃសូរ៉កា ដែលបានយកខ្ញុំចេញពីញាតិសន្តាន និងពីស្រុកកំណើតរបស់ខ្ញុំ ទ្រង់មានបន្ទូលមកខ្ញុំ និងបានសន្យាជាមួយខ្ញុំថា ទ្រង់ពិតជានឹងប្រគល់ស្រុកនេះឲ្យពូជពង្សខ្ញុំ។ ដូច្នេះ អុលឡោះមុខជាចាត់ម៉ាឡាអ៊ីកាត់របស់ទ្រង់ ឲ្យនាំអ្នក ដើម្បីឲ្យអ្នកដណ្តឹងកូនស្រីម្នាក់ពីស្រុកនោះ មកធ្វើជាប្រពន្ធរបស់កូនប្រុសខ្ញុំ។