សាការី 9:4 - អាល់គីតាប4 ប៉ុន្តែ អុលឡោះតាអាឡានឹងយកចេញពីពួកគេទាំងអស់ ទ្រង់នឹងរុញកំពែងក្រុងរបស់គេ ទម្លាក់ទៅក្នុងសមុទ្រ ក្រុងនេះនឹងត្រូវរលាយ ដោយសារភ្លើង។ 参见章节ព្រះគម្ពីរខ្មែរសាកល4 មើល៍! ព្រះអម្ចាស់នឹងដកកម្មសិទ្ធិរបស់ទីរ៉ុសចេញ ក៏វាយកម្ទេចទ្រព្យសម្បត្តិរបស់នាងនៅក្នុងសមុទ្រ ហើយនាងនឹងត្រូវបានស៊ីបំផ្លាញដោយភ្លើង។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ប៉ុន្តែ ព្រះអម្ចាស់នឹងទម្លាក់គេចេញ ហើយវាយកម្លាំងរបស់គេដែលនៅក្នុងសមុទ្រ ទីក្រុងនោះនឹងត្រូវភ្លើងឆេះ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ប៉ុន្តែ ព្រះអម្ចាស់នឹងយកចេញពីពួកគេទាំងអស់ ព្រះអង្គនឹងរុញកំពែងក្រុងរបស់គេ ទម្លាក់ទៅក្នុងសមុទ្រ ក្រុងនេះនឹងត្រូវរលាយ ដោយសារភ្លើង។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 តែមើល ព្រះអម្ចាស់ ទ្រង់នឹងទំលាក់គេចេញ ព្រមទាំងវាយកំឡាំងរបស់គេដែលនៅក្នុងសមុទ្រ ហើយទីក្រុងនោះនឹងត្រូវឆេះដោយភ្លើង 参见章节 |
«កូនមនុស្សអើយ ចូរប្រាប់ស្ដេចក្រុងទីរ៉ុសថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: អ្នកមានចិត្តព្រហើនណាស់ អ្នកហ៊ានថ្លែងថា “ខ្ញុំជាព្រះ! ខ្ញុំនៅលើបល្ល័ង្ករបស់ព្រះដែលស្ថិតនៅកណ្ដាលសមុទ្រ!”។ តាមពិត អ្នកជាមនុស្សសោះ គឺមិនមែនជាព្រះទេ តែអ្នកលើកខ្លួនឯងស្មើនឹងព្រះរបស់ខ្លួន។