សាការី 7:6 - អាល់គីតាប6 ពេលអ្នករាល់គ្នាបរិភោគអាហារ ពេលអ្នករាល់គ្នាសេពសុរានោះ គឺដើម្បីផ្គាប់ចិត្តរបស់ខ្លួនឯងតែប៉ុណ្ណោះ។ 参见章节ព្រះគម្ពីរខ្មែរសាកល6 កាលអ្នករាល់គ្នាហូប ឬកាលអ្នករាល់គ្នាផឹក តើអ្នករាល់គ្នាមិនមែនហូប និងផឹកសម្រាប់ខ្លួនអ្នករាល់គ្នាទេឬ? 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ហើយកាលណាឯងរាល់គ្នាបរិភោគអាហារ ឬផឹក តើមិនមែនបរិភោគ និងផឹកជាប្រយោជន៍ដល់ខ្លួនទេឬ? 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ពេលអ្នករាល់គ្នាបរិភោគអាហារ ពេលអ្នករាល់គ្នាសេពសុរានោះ គឺដើម្បីផ្គាប់ចិត្តរបស់ខ្លួនឯងតែប៉ុណ្ណោះ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ហើយកាលណាឯងរាល់គ្នាស៊ី ឬកាលណាផឹក នោះតើមិនមែនស៊ី នឹងផឹក ជាប្រយោជន៍ដល់ខ្លួនទេឬ 参见章节 |
ពួកគេនឹងលែងធ្វើពិធីច្រួចស្រាជូនអុលឡោះតាអាឡា គូរបានរបស់ពួកគេមិនគាប់បំណង របស់ទ្រង់ឡើយ។ សាច់នៃគូរបានដែលពួកគេបរិភោគ ប្រៀបដូចជាអាហារសម្រាប់អ្នកកាន់ទុក្ខ អស់អ្នកដែលបរិភោគអាហារនោះ នឹងក្លាយទៅជាជនមិនបរិសុទ្ធ។ អាហាររបស់គេបានត្រឹមតែ ចំអែតក្រពះប៉ុណ្ណោះ គេមិនអាចយកចូលមកក្នុងដំណាក់របស់ អុលឡោះតាអាឡាបានឡើយ។
នៅថ្ងៃនោះ ពួកគេបរិភោគ នៅចំពោះអុលឡោះតាអាឡា ក្រោមបរិយាកាសដ៏សែនរីករាយ។ ពួកគេប្រកាសសាជាថ្មី តែងតាំងស្តេចស៊ូឡៃម៉ាន ជាបុត្ររបស់ស្តេចទត ជាស្តេច ព្រមទាំងចាក់ប្រេងតែងតាំងស្តេច ឲ្យធ្វើជាមេដឹកនាំរបស់ពួកគេ នៅចំពោះអុលឡោះតាអាឡា រួចចាក់ប្រេងតែងតាំងលោកសាដុកជាអ៊ីមុាំ។
ពួកគេតែងពោលថា “យើងតមអាហារបានប្រយោជន៍អ្វី បើទ្រង់មិនមើលផងនោះ!។ យើងបន្ទាបខ្លួនបានប្រយោជន៍អ្វី បើទ្រង់មិនចាប់អារម្មណ៍ផងនោះ!”។ យើងប្រាប់ពួកគេឲ្យដឹងវិញថា «នៅថ្ងៃដែលអ្នករាល់គ្នាតមអាហារ អ្នករាល់គ្នាតែងតែឆ្លៀតរកផលប្រយោជន៍ អ្នករាល់គ្នាវាយធ្វើបាបកម្មករទាំងអស់ របស់ខ្លួនថែមទៀតផង។