វិវរណៈ 9:19 - អាល់គីតាប19 ដ្បិតអំណាចរបស់សេះទាំងនោះស្ថិតនៅលើមាត់ និងកន្ទុយ។ កន្ទុយរបស់វាប្រៀបបានទៅនឹងពស់ គឺមានក្បាល ហើយវាធ្វើឲ្យមនុស្សវេទនា ដោយសារតែក្បាលហ្នឹងឯង។ 参见章节ព្រះគម្ពីរខ្មែរសាកល19 ជាការពិត អានុភាពរបស់សេះទាំងនោះ ស្ថិតនៅក្នុងមាត់ និងកន្ទុយរបស់ពួកវា ដ្បិតកន្ទុយរបស់ពួកវាស្រដៀងនឹងសត្វពស់ គឺមានក្បាល។ ពួកវាធ្វើទុក្ខមនុស្សដោយក្បាលនោះ។ 参见章节Khmer Christian Bible19 ដ្បិតអំណាចរបស់សេះទាំងនោះ គឺនៅក្នុងមាត់ និងកន្ទុយរបស់ពួកវា ព្រោះកន្ទុយរបស់ពួកវាដូចជាសត្វពស់ ហើយមានក្បាល។ ពួកវាធ្វើទុក្ខមនុស្សដោយសារក្បាលនោះ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 ដ្បិតអំណាចរបស់សេះទាំងនោះ គឺនៅក្នុងមាត់ និងនៅក្នុងកន្ទុយរបស់វា ដ្បិតកន្ទុយរបស់វាដូចជាពស់ដែលមានក្បាល ហើយវាធ្វើទុក្ខដោយសារកន្ទុយនោះ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 ដ្បិតអំណាចរបស់សេះទាំងនោះស្ថិតនៅលើមាត់ និងកន្ទុយ។ កន្ទុយរបស់វាប្រៀបបានទៅនឹងពស់ គឺមានក្បាល ហើយវាធ្វើឲ្យមនុស្សវេទនាដោយសារតែក្បាលហ្នឹងឯង។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 ពីព្រោះអំណាចរបស់សេះទាំងនោះ គឺមាននៅក្នុងមាត់ នឹងក្នុងកន្ទុយវា ដ្បិតកន្ទុយវាដូចជាពស់ ដែលមានក្បាល ហើយវាក៏ធ្វើទុក្ខដោយសារកន្ទុយនោះ 参见章节 |
រីឯមនុស្សឯទៀតៗ ដែលមិនបានស្លាប់ដោយគ្រោះកាចទាំងនោះ ពុំព្រមកែប្រែចិត្ដគំនិតឈប់ប្រព្រឹត្ដអំពើរបស់ខ្លួនទេ គឺគេពុំព្រមឈប់ថ្វាយបង្គំអ៊ីព្លេស ថ្វាយបង្គំរូបសំណាករបស់ព្រះក្លែងក្លាយធ្វើពីមាស ពីប្រាក់ ពីលង្ហិន ពីថ្ម និងធ្វើពីឈើ ជាព្រះដែលមិនចេះមើល មិនចេះស្ដាប់ ហើយក៏មិនចេះដើរនោះឡើយ។