វិវរណៈ 11:18 - អាល់គីតាប
18 ជាតិសាសន៍នានាបាននាំគ្នាខឹង ហើយពេលដែលទ្រង់សំដែងកំហឹង ក៏មកដល់ដែរ គឺជាពេលកំណត់ដែលទ្រង់វិនិច្ឆ័យទោស មនុស្សស្លាប់។ នៅពេលនោះ ទ្រង់នឹងប្រទានរង្វាន់ដល់ ពួកណាពីជាអ្នកបម្រើរបស់ទ្រង់ ដល់ប្រជាជនដ៏បរិសុទ្ធ និងដល់អស់អ្នកដែលគោរពកោតខ្លាច នាមទ្រង់ ទាំងអ្នកតូច ទាំងអ្នកធំ ហើយក៏ជាពេលដែលទ្រង់ត្រូវបំផ្លាញ អស់អ្នកដែលបានបំផ្លាញផែនដីដែរ»។
参见章节 复制
18 ប្រជាជាតិនានាបានខឹង ប៉ុន្តែព្រះពិរោធរបស់ព្រះអង្គបានមកដល់ហើយ គឺពេលកំណត់ដើម្បីជំនុំជម្រះមនុស្សស្លាប់ ហើយប្រទានរង្វាន់ដល់បាវបម្រើរបស់ព្រះអង្គ ជាបណ្ដាព្យាការី វិសុទ្ធជន និងអ្នកដែលកោតខ្លាចព្រះនាមរបស់ព្រះអង្គ គឺទាំងអ្នកតូច និងអ្នកធំ ហើយក៏ជាពេលកំណត់ដើម្បីបំផ្លាញពួកដែលបំផ្លាញផែនដីផង”។
参见章节 复制
18 ប្រទេសទាំងឡាយមានកំហឹង ប៉ុន្ដែសេចក្ដីក្រោធរបស់ព្រះអង្គបានមកដល់ ជាពេលកំណត់ដែលត្រូវជំនុំជម្រះមនុស្សស្លាប់ ហើយប្រទានរង្វាន់ដល់ពួកបាវបម្រើរបស់ព្រះអង្គ ដល់ពួកអ្នកនាំព្រះបន្ទូល ដល់ពួកបរិសុទ្ធ និងដល់ពួកអ្នកដែលកោតខ្លាចព្រះនាមព្រះអង្គ ទាំងតូច ទាំងធំ ព្រមទាំងបំផ្លាញពួកអ្នកដែលបំផ្លាញផែនដីផង»។
参见章节 复制
18 ជាតិសាសន៍នានាមានកំហឹង តែសេចក្តីក្រោធរបស់ព្រះអង្គក៏មកដល់ ហើយជាពេលកំណត់ដែលត្រូវជំនុំជម្រះពួកមនុស្សស្លាប់ និងប្រទានរង្វាន់ដល់ពួកហោរា ពួកបរិសុទ្ធ និងអស់អ្នកដែលកោតខ្លាចព្រះនាមព្រះអង្គ គឺជាអ្នកបម្រើរបស់ព្រះអង្គទាំងតូចទាំងធំ ហើយក៏ជាពេលត្រូវបំផ្លាញអស់អ្នកដែលបំផ្លាញផែនដីដែរ»។
参见章节 复制
18 ជាតិសាសន៍នានាបាននាំគ្នាខឹង ហើយពេលដែលព្រះអង្គសម្តែងព្រះពិរោធ ក៏មកដល់ដែរ គឺជាពេលកំណត់ដែលព្រះអង្គវិនិច្ឆ័យទោស មនុស្សស្លាប់។ នៅពេលនោះ ព្រះអង្គនឹងប្រទានរង្វាន់ដល់ ពួកព្យាការី*ជាអ្នកបម្រើរបស់ព្រះអង្គ ដល់ប្រជាជនដ៏វិសុទ្ធ* និងដល់អស់អ្នកដែលគោរពកោតខ្លាច ព្រះនាមព្រះអង្គ ទាំងអ្នកតូច ទាំងអ្នកធំ ហើយក៏ជាពេលដែលព្រះអង្គត្រូវបំផ្លាញ អស់អ្នកដែលបានបំផ្លាញផែនដីដែរ»។
参见章节 复制
18 អស់ទាំងសាសន៍បានមានសេចក្ដីកំហឹង ហើយសេចក្ដីខ្ញាល់ទ្រង់ក៏មកដល់ ជាពេលកំណត់ ដែលត្រូវជំនុំជំរះពួកមនុស្សស្លាប់ ហើយប្រទានរង្វាន់ដល់ពួកហោរា ពួកបរិសុទ្ធ នឹងអស់អ្នកដែលកោតខ្លាចដល់ព្រះនាមទ្រង់ គឺជាពួកបាវបំរើទ្រង់ទាំងតូចទាំងធំដែរ ហើយជាពេលត្រូវបំផ្លាញពួកអ្នក ដែលបង្ខូចផែនដីផង។
参见章节 复制