លោកុប្បត្តិ 26:7 - អាល់គីតាប7 ពេលណាអ្នកស្រុកនៅទីនោះសួរគាត់ អំពីភរិយារបស់គាត់ គាត់តែងពោលថា នាងជាប្អូនស្រីរបស់ខ្ញុំ។ គាត់មិនហ៊ានប្រាប់គេថា នាងជាភរិយារបស់គាត់ឡើយ ព្រោះគាត់ខ្លាចអ្នកស្រុកនោះសម្លាប់គាត់ ដ្បិតរ៉ហ្វ៊ីកាមានរូបឆោមស្អាតល្អណាស់។ 参见章节ព្រះគម្ពីរខ្មែរសាកល7 នៅពេលអ្នកស្រុកនោះសួរអំពីប្រពន្ធរបស់គាត់ គាត់ក៏ប្រាប់ថា៖ “នាងជាប្អូនស្រីរបស់ខ្ញុំ” ពីព្រោះគាត់ខ្លាចនឹងប្រាប់ថា៖ “ប្រពន្ធរបស់ខ្ញុំ” ដោយគិតថា៖ “ក្រែងលោអ្នកស្រុកនេះសម្លាប់ខ្ញុំដោយសារតែរេបិកា ដ្បិតនាងមានរូបឆោមស្រស់ស្អាត”។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ពេលណាអ្នកស្រុកនៅទីនោះសួរអំពីប្រពន្ធលោក លោកប្រាប់ថា៖ «នាងជាប្អូនស្រីរបស់ខ្ញុំ» ដ្បិតលោកខ្លាចមិនហ៊ានប្រាប់ថាជាប្រពន្ធរបស់លោកឡើយ ដោយគិតថា ក្រែងអ្នករស់នៅស្រុកនោះសម្លាប់លោក ព្រោះតែនាងរេបិកា ព្រោះនាងមានរូបឆោមស្អាតល្អណាស់។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ពេលណាអ្នកស្រុកនៅទីនោះសួរលោកអំពីភរិយារបស់លោក លោកតែងពោលថា នាងជាប្អូនស្រីរបស់ខ្ញុំ។ លោកមិនហ៊ានប្រាប់គេថា នាងជាភរិយារបស់លោកឡើយ ព្រោះលោកខ្លាចអ្នកស្រុកនោះសម្លាប់លោក ដ្បិតលោកស្រីរេបិកាមានរូបឆោមស្អាតល្អណាស់។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ហើយមនុស្សនៅស្រុកនោះគេសួរពីដំណើរប្រពន្ធគាត់ នោះគាត់ប្រាប់ថា គឺជាប្អូនខ្ញុំទេ ដ្បិតគាត់ខ្លាចមិនហ៊ានប្រាប់ថាជាប្រពន្ធឡើយ ក្រែងមនុស្សស្រុកនោះសំឡាប់គាត់ដោយព្រោះរេបិកា ព្រោះនាងមានរូបស្រស់ល្អណាស់ 参见章节 |