លេវីវិន័យ 10:19 - អាល់គីតាប19 ហារូនមានប្រសាសន៍ទៅកាន់ម៉ូសាថា៖ «សូមស្តាប់បងសិន ថ្ងៃនេះជនជាតិអ៊ីស្រអែលបាននាំយកគូរបានដើម្បីរំដោះបាប និងយកជំនូនទាំងមូលមកជូនអុលឡោះតាអាឡា ប្អូនជ្រាបអំពីរឿងដែលកើតមានដល់បងស្រាប់ហើយ ថ្ងៃនេះ ប្រសិនបើបងទទួលទានសាច់ដែលគេយកមកធ្វើជាគូរបានរំដោះបាប តើអុលឡោះតាអាឡាពេញចិត្តដែរឬ?»។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 អើរ៉ុនឆ្លើយទៅលោកម៉ូសេថា៖ «មើល៍! ថ្ងៃនេះគេបានថ្វាយតង្វាយលោះបាប និងតង្វាយដុតរបស់គេ នៅចំពោះព្រះយេហូវ៉ា ហើយក៏កើតមានហេតុយ៉ាងនេះដល់ខ្ញុំ ប្រសិនបើខ្ញុំបានទទួលទានតង្វាយលោះបាបនៅថ្ងៃនេះ តើជាទីគាប់ដល់ព្រះនេត្រព្រះយេហូវ៉ាដែរឬ?»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 លោកអើរ៉ុនមានប្រសាសន៍ទៅកាន់លោកម៉ូសេថា៖ «សូមស្ដាប់បងសិន ថ្ងៃនេះ ជនជាតិអ៊ីស្រាអែលបាននាំយកយញ្ញបូជា ដើម្បីរំដោះបាប និងយកតង្វាយទាំងមូល មកថ្វាយព្រះអម្ចាស់ ប្អូនជ្រាបអំពីរឿងដែលកើតមានដល់បងស្រាប់ហើយ ថ្ងៃនេះ ប្រសិនបើបងទទួលទានសាច់ដែលគេយកមកថ្វាយជាយញ្ញបូជារំដោះបាប តើព្រះអម្ចាស់សព្វព្រះហឫទ័យដែរឬ?»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 នោះអើរ៉ុនឆ្លើយនឹងម៉ូសេថា មើល ថ្ងៃនេះគេបានថ្វាយដង្វាយលោះបាប នឹងដង្វាយដុតរបស់គេ នៅចំពោះព្រះយេហូវ៉ា ហើយក៏កើតមានហេតុយ៉ាងនេះដល់ខ្ញុំ បើសិនជាខ្ញុំបានទទួលទានដង្វាយលោះបាបនៅថ្ងៃនេះ នោះតើជាទីគាប់ដល់ព្រះនេត្រព្រះយេហូវ៉ាឬ 参见章节 |
អ្នករាល់គ្នាពោលថា “ពិធីទាំងនេះគួរឲ្យធុញទ្រាន់ណាស់!” ហើយក៏នាំគ្នាមើលងាយយើង - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។ អ្នករាល់គ្នាយកសត្វដែលលួចគេ សត្វពិការ ឬសត្វមានជំងឺមកឲ្យយើង ទុកជាជំនូន តើយើងទទួលជំនូននេះ ពីដៃរបស់អ្នករាល់គ្នាកើតឬ? - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
បើនៅតែដូច្នេះ គួរឲ្យនរណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាបិទទ្វារម៉ាស្ជិទ ដើម្បីកុំឲ្យអ្នករាល់គ្នាបង្កាត់ភ្លើង ជាអសារបង់នៅលើអាសនៈរបស់យើងទៀត! យើងមិនពេញចិត្តនឹងអ្នករាល់គ្នាទេ ហើយយើងក៏មិនទទួលជំនូនពីដៃ របស់អ្នករាល់គ្នាដែរ! - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
ពួកគេនឹងលែងធ្វើពិធីច្រួចស្រាជូនអុលឡោះតាអាឡា គូរបានរបស់ពួកគេមិនគាប់បំណង របស់ទ្រង់ឡើយ។ សាច់នៃគូរបានដែលពួកគេបរិភោគ ប្រៀបដូចជាអាហារសម្រាប់អ្នកកាន់ទុក្ខ អស់អ្នកដែលបរិភោគអាហារនោះ នឹងក្លាយទៅជាជនមិនបរិសុទ្ធ។ អាហាររបស់គេបានត្រឹមតែ ចំអែតក្រពះប៉ុណ្ណោះ គេមិនអាចយកចូលមកក្នុងដំណាក់របស់ អុលឡោះតាអាឡាបានឡើយ។
នៅពេលខ្ញុំកាន់ទុក្ខ ខ្ញុំពុំបានបរិភោគជំនូនមួយភាគដប់នេះទេ។ ខ្ញុំពុំបានហូតយកទៅប្រើសម្រាប់ការអ្វីដែលមិនបរិសុទ្ធ ហើយក៏ពុំបានយកទៅឲ្យគេ នៅពេលមានមនុស្សស្លាប់ដែរ។ ខ្ញុំបានធ្វើតាមពាក្យរបស់អុលឡោះតាអាឡា ជាម្ចាស់នៃខ្ញុំ ខ្ញុំប្រព្រឹត្តតាមបទបញ្ជាទាំងប៉ុន្មាន ដែលទ្រង់បានបង្គាប់មកខ្ញុំ។