លេវីវិន័យ 10:15 - អាល់គីតាប15 ពេលជនជាតិអ៊ីស្រអែលយកខ្លាញ់មកដុតជូនអុលឡោះតាអាឡា ពួកគេត្រូវយកសាច់ភ្លៅ និងសាច់ទ្រូងលើកជូនអុលឡោះតាអាឡា រួចប្រគល់ឲ្យបង និងកូនៗរបស់បងទុកជាចំណែកដែលបងត្រូវទទួលរហូតតរៀងទៅ ដូចអុលឡោះតាអាឡាបានបង្គាប់»។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 គេត្រូវយកស្មាដែលថ្វាយដោយលើកចុះឡើង និងទ្រូងដែលគ្រវី មកជាមួយខ្លាញ់ទាំងប៉ុន្មានដែលសម្រាប់ដុតថ្វាយ ដើម្បីគ្រវីទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា តង្វាយនោះនឹងត្រូវបានទៅបង និងពួកកូនរបស់បង តាមបញ្ញត្តិច្បាប់នៅអស់កល្បជានិច្ច ដូចជាព្រះយេហូវ៉ាបានបង្គាប់មក»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 ពេលជនជាតិអ៊ីស្រាអែលយកខ្លាញ់មកដុតថ្វាយព្រះអម្ចាស់ ពួកគេត្រូវយកសាច់ភ្លៅ និងសាច់ទ្រូង លើកថ្វាយព្រះអម្ចាស់ រួចប្រគល់ឲ្យបង និងកូនៗរបស់បង ទុកជាចំណែកដែលបងត្រូវទទួលរហូតតរៀងទៅ ដូចព្រះអម្ចាស់បានបង្គាប់»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 គេត្រូវយកស្មាដែលថ្វាយដោយលើកចុះឡើង នឹងទ្រូងដែលគ្រវី មកជាមួយនឹងខ្លាញ់ទាំងប៉ុន្មានដែលសំរាប់ដុតថ្វាយ ដើម្បីនឹងគ្រវី ទុកជាដង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា ដង្វាយនោះនឹងត្រូវបានជារបស់ផងបង ហើយនឹងពួកកូនរបស់បងផង តាមបញ្ញត្តច្បាប់នៅអស់កល្បជានិច្ចដូចជាព្រះយេហូវ៉ាបានបង្គាប់មក។ 参见章节 |