លូកា 12:7 - អាល់គីតាប7 សូម្បីតែសក់នៅលើក្បាលរបស់អ្នករាល់គ្នា ក៏អុលឡោះរាប់អស់ដែរ។ ដូច្នេះ កុំខ្លាចអ្វីឡើយ ព្រោះអ្នករាល់គ្នាមានតម្លៃលើសចាបជាច្រើនទៅទៀត។ 参见章节ព្រះគម្ពីរខ្មែរសាកល7 រីឯអ្នករាល់គ្នាវិញ សូម្បីតែសក់ទាំងអស់លើក្បាលរបស់អ្នករាល់គ្នា ក៏ត្រូវបានរាប់ដែរ។ កុំខ្លាចឡើយ! អ្នករាល់គ្នាមានតម្លៃលើសជាងចាបជាច្រើនទៅទៀត។ 参见章节Khmer Christian Bible7 ហើយសូម្បីតែសក់ក្បាលរបស់អ្នករាល់គ្នា ក៏ព្រះអង្គដឹងចំនួនទាំងអស់ដែរ ដូច្នេះចូរកុំខ្លាចអី ដ្បិតអ្នករាល់គ្នាមានតម្លៃលើសចាបទៅទៀត។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 សូម្បីតែសក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់ដែរ ដូច្នេះ កុំខ្លាចឡើយ អ្នករាល់គ្នាមានតម្លៃលើសជាងចាបខ្លាំងណាស់។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 សូម្បីតែសក់នៅលើក្បាលរបស់អ្នករាល់គ្នា ក៏ព្រះអង្គរាប់អស់ដែរ។ ដូច្នេះ កុំខ្លាចអ្វីឡើយ ព្រោះអ្នករាល់គ្នាមានតម្លៃលើសចាបជាច្រើនទៅទៀត។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 សូម្បីទាំងសក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់ដែរ ដូច្នេះ កុំឲ្យខ្លាចឡើយ អ្នករាល់គ្នាមានដំឡៃលើសជាងចាបជាច្រើន 参见章节 |
នាងជម្រាបទៀតថា៖ «សូមមេត្តាសន្យានឹងខ្ញុំ ក្នុងនាមអុលឡោះតាអាឡា ជាម្ចាស់របស់ស្តេច ដើម្បីកុំឲ្យអ្នកដែលត្រូវសងសឹកជំនួសកូនប្រុសខ្ញុំ ដែលស្លាប់ទៅហើយ ហ៊ានសម្លាប់កូនប្រុសខ្ញុំដែលនៅសល់នោះថែមទៀតឡើយ»។ ទតមានប្រសាសន៍ថា៖ «យើងសូមស្បថក្នុងនាមអុលឡោះតាអាឡាដែលនៅអស់កល្បថា: យើងមិនឲ្យសក់មួយសរសៃរបស់កូនប្រុសនាង ជ្រុះដល់ដីឡើយ»។
ពួកទាហានជម្រាបស្តេចសូលថា៖ «សម្តេចយ៉ូណាថានមិនត្រូវស្លាប់ឡើយ! ដ្បិតសម្តេចទេតើដែលដណ្តើមបានជ័យជំនះដ៏ធំធេងនេះ ឲ្យប្រជាជាតិអ៊ីស្រអែល។ យើងខ្ញុំសូមស្បថ ក្នុងនាមអុលឡោះតាអាឡាដែលនៅអស់កល្បជានិច្ចថា យើងខ្ញុំមិនព្រមឲ្យសក់មួយសរសៃជ្រុះពីសម្តេចឡើយ ដ្បិតអុលឡោះបានជួយសម្តេចឲ្យប្រព្រឹត្តដូច្នេះ នៅថ្ងៃនេះ»។ ពួកទាហានក៏បានសង្គ្រោះសម្តេចយ៉ូណាថានឲ្យរួចពីស្លាប់។