លូកា 10:16 - អាល់គីតាប16 អ៊ីសាមានប្រសាសន៍ទៅសិស្សទៀតថា៖ «អ្នកណាស្ដាប់អ្នករាល់គ្នា ក៏ដូចជាស្ដាប់ខ្ញុំដែរ។ អ្នកណាបដិសេធមិនទទួលអ្នករាល់គ្នា ក៏ដូចជាបដិសេធមិនទទួលខ្ញុំដែរ ហើយអ្នកណាមិនទទួលខ្ញុំ ក៏ដូចជាមិនទទួលអុលឡោះ ដែលចាត់ខ្ញុំឲ្យមកនោះដែរ»។ 参见章节ព្រះគម្ពីរខ្មែរសាកល16 “អ្នកដែលស្ដាប់អ្នករាល់គ្នា គឺស្ដាប់ខ្ញុំ; អ្នកដែលបដិសេធអ្នករាល់គ្នា គឺបដិសេធខ្ញុំ; ហើយអ្នកដែលបដិសេធខ្ញុំ គឺបដិសេធព្រះអង្គដែលចាត់ខ្ញុំឲ្យមក”។ 参见章节Khmer Christian Bible16 អ្នកណាស្ដាប់អ្នករាល់គ្នា គឺស្ដាប់ខ្ញុំ អ្នកណាបដិសេធនឹងអ្នករាល់គ្នា គឺបដិសេធខ្ញុំ ហើយអ្នកណាបដិសេធខ្ញុំ គឺបដិសេធព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកដែរ»។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 អ្នកណាដែលស្តាប់អ្នករាល់គ្នា អ្នកនោះស្តាប់ខ្ញុំ តែអ្នកណាដែលមើលងាយអ្នករាល់គ្នា អ្នកនោះក៏មើលងាយខ្ញុំដែរ ហើយអ្នកណាដែលមើលងាយខ្ញុំ អ្នកនោះមើលងាយដល់ព្រះ ដែលចាត់ខ្ញុំឲ្យមក។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ព្រះយេស៊ូមានព្រះបន្ទូលទៅសិស្សទៀតថា៖ «អ្នកណាស្ដាប់អ្នករាល់គ្នា ក៏ដូចជាស្ដាប់ខ្ញុំដែរ។ អ្នកណាបដិសេធមិនទទួលអ្នករាល់គ្នា ក៏ដូចជាបដិសេធមិនទទួលខ្ញុំដែរ ហើយអ្នកណាមិនទទួលខ្ញុំ ក៏ដូចជាមិនទទួលព្រះអង្គដែលចាត់ខ្ញុំឲ្យមកនោះដែរ»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 ឯអ្នកណាដែលស្តាប់អ្នករាល់គ្នា នោះឈ្មោះថាស្តាប់ខ្ញុំ តែអ្នកណាដែលមើលងាយអ្នករាល់គ្នា នោះឈ្មោះថាមើលងាយដល់ខ្ញុំ ហើយអ្នកណាដែលមើលងាយខ្ញុំ នោះក៏ឈ្មោះថាមើលងាយ ដល់ព្រះដែលចាត់ឲ្យខ្ញុំមកដែរ។ 参见章节 |
«ធម្មតា កូនតែងតែគោរពឪពុក ហើយអ្នកបម្រើតែងតែគោរពម្ចាស់របស់ខ្លួន។ ប្រសិនបើយើងជាឪពុកមែន ម្ដេចក៏មិនឃើញអ្នករាល់គ្នាគោរពយើង ក្នុងឋានៈជាឪពុក? ប្រសិនបើយើងជាម្ចាស់មែន ម្ដេចក៏មិនឃើញអ្នករាល់គ្នាគោរពយើង ក្នុងឋានៈជាម្ចាស់? - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។ រីឯអ្នករាល់គ្នា ដែលជាអ៊ីមុាំវិញ អ្នករាល់គ្នាមាក់ងាយនាមរបស់យើង តែអ្នករាល់គ្នាពោលថា “តើយើងខ្ញុំមាក់ងាយ នាមរបស់ទ្រង់ត្រង់ណា?”។
ម៉ូសាមានប្រសាសន៍ទៀតថា៖ «ល្ងាចនេះ អុលឡោះតាអាឡានឹងប្រទានសាច់ឲ្យអ្នករាល់គ្នាបរិភោគ ហើយព្រឹកស្អែក ទ្រង់នឹងប្រទាននំបុ័ងឲ្យអ្នករាល់គ្នាយ៉ាងបរិបូណ៌ ដ្បិតទ្រង់ឮពាក្យដែលអ្នករាល់គ្នារអ៊ូរទាំដាក់ទ្រង់។ តើយើងទាំងពីរជាអ្វី? អ្នករាល់គ្នាមិនមែនរអ៊ូរទាំដាក់យើងទេ តែរអ៊ូរទាំដាក់អុលឡោះតាអាឡាវិញ»។