យ៉ូហាន 4:12 - អាល់គីតាប12 តើលោកមានឋានៈធំជាងយ៉ាកកូប ជាបុព្វបុរសរបស់យើង ដែលបានទុកអណ្ដូងនេះឲ្យយើងឬ?។ យ៉ាកកូប និងកូនចៅរបស់គាត់បានពិសាទឹកអណ្ដូងនេះ ហើយសត្វរបស់គាត់ ក៏បានផឹកទឹកអណ្ដូងនេះដែរ»។ 参见章节ព្រះគម្ពីរខ្មែរសាកល12 លោកមិនធំជាងយ៉ាកុបដូនតារបស់យើងខ្ញុំទេ មែនទេ? គាត់បានឲ្យអណ្ដូងនេះដល់យើងខ្ញុំ ហើយខ្លួនគាត់ និងកូនៗរបស់គាត់ ព្រមទាំងហ្វូងសត្វរបស់គាត់ក៏ផឹកពីអណ្ដូងនេះដែរ”។ 参见章节Khmer Christian Bible12 លោកយ៉ាកុបបានឲ្យអណ្ដូងនេះមកយើង ហើយលោកផ្ទាល់ និងកូនចៅ ព្រមទាំងហ្វូងសត្វរបស់លោក ក៏បានផឹកពីអណ្តូងនេះដែរ ចុះលោកវិញ តើធំជាងលោកយ៉ាកុបជាដូនតារបស់យើងឬ?» 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 តើលោកធំជាងលោកយ៉ាកុប ជាបុព្វបុរសរបស់យើងដែលបានឲ្យអណ្តូងនេះមកយើងឬ? លោកយ៉ាកុប កូនចៅរបស់លោក និងហ្វូងសត្វរបស់លោកក៏ផឹកទឹកនេះដែរ»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 តើលោកមានឋានៈធំជាងលោកយ៉ាកុប ជាបុព្វបុរស*របស់យើង ដែលបានទុកអណ្ដូងនេះឲ្យយើងឬ? លោកយ៉ាកុប និងកូនចៅរបស់លោកបានពិសាទឹកអណ្ដូងនេះ ហើយសត្វរបស់លោកក៏បានផឹកទឹកអណ្ដូងនេះដែរ»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 តើលោកធំជាងយ៉ាកុប ជាឰយុកោយើងខ្ញុំ ដែលឲ្យអណ្តូងនេះមកយើងខ្ញុំ ហើយទាំងខ្លួនលោក កូនចៅ នឹងហ្វូងសត្វរបស់លោក ក៏បានផឹកផងឬអី 参见章节 |
នៅថ្ងៃដែលអុលឡោះវិនិច្ឆ័យទោសមនុស្សលោក មហាក្សត្រីស្រុកខាងត្បូង នឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម នាងបានមកពីតំបន់ដាច់ស្រយាលនៃផែនដី ដើម្បីស្ដាប់ប្រសាសន៍របស់ស៊ូឡៃម៉ាន ប្រកបដោយប្រាជ្ញាឈ្លាសវៃ។ រីឯនៅទីនេះមានម្នាក់ប្រសើរជាងស៊ូឡៃម៉ានទៅទៀត»។