យេរេមា 52:1 - អាល់គីតាប1 ពេលស្តេចសេដេគាឡើងសោយរាជ្យ គាត់មានអាយុម្ភៃមួយឆ្នាំ គាត់សោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូសាឡឹម។ ម្តាយរបស់ស្ដេចមាននាមថា ហាមូថាល់ ជាកូនរបស់យេរេមា ដែលជាអ្នកស្រុកលីបណា។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ពេលព្រះបាទសេដេគាឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃមួយឆ្នាំហើយ ទ្រង់សោយរាជ្យនៅក្រុងយេរូសាឡិមបានគ្រប់ដប់មួយឆ្នាំ មាតាព្រះនាមថាហាមូថាល ជាបុត្រីយេរេមា ដែលនៅក្រុងលិបណា។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ពេលព្រះបាទសេដេគាឡើងសោយរាជ្យ ទ្រង់មានជន្មាយុម្ភៃមួយព្រះវស្សា ទ្រង់សោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា ហាមូថាល់ ជាកូនរបស់លោកយេរេមា ដែលជាអ្នកស្រុកលីបណា។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 លុះកាលសេដេគាចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២១ឆ្នាំហើយ ទ្រង់ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានគ្រប់១១ឆ្នាំ ព្រះមាតាទ្រង់នាមជាហាមូថាល ជាបុត្រីយេរេមា ដែលនៅក្រុងលិបណា 参见章节 |