យេរេមា 21:2 - អាល់គីតាប2 “ចូរសួរអុលឡោះតាអាឡាឲ្យយើងផង ដ្បិតស្តេចនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន លើកទ័ពមកច្បាំងជាមួយយើង។ ប្រហែលជាអុលឡោះតាអាឡាធ្វើការអស្ចារ្យណាមួយ ដើម្បីជួយយើង ដោយធ្វើឲ្យស្តេចនេប៊ូក្នេសាដកទ័ពថយចេញឆ្ងាយពីយើង”។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 សូមទូលសួរដល់ព្រះយេហូវ៉ាឲ្យយើងផង ដ្បិតនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ច្បាំងនឹងយើងហើយ ប្រហែលជាព្រះយេហូវ៉ានឹងប្រោសយើង តាមអស់ទាំងការអស្ចារ្យរបស់ព្រះអង្គ ដើម្បីឲ្យស្តេចនោះបានថយចេញពីយើងទៅទេដឹង។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 “ចូរសួរព្រះអម្ចាស់ឲ្យយើងផង ដ្បិតព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន លើកទ័ពមកច្បាំងជាមួយយើង។ ប្រហែលជាព្រះអម្ចាស់ធ្វើការអស្ចារ្យណាមួយ ដើម្បីជួយយើង ដោយធ្វើឲ្យព្រះចៅនេប៊ូក្នេសាដកទ័ពថយចេញឆ្ងាយពីយើង”។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 សូមទូលសួរដល់ព្រះយេហូវ៉ាឲ្យយើងផង ដ្បិតនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ច្បាំងនឹងយើងហើយ ប្រហែលជាព្រះយេហូវ៉ាទ្រង់នឹងប្រោសយើង តាមអស់ទាំងការអស្ចារ្យរបស់ទ្រង់ ដើម្បីឲ្យស្តេចនោះបានថយចេញពីយើងទៅទេដឹង។ 参见章节 |
សាំយូអែលសួរស្តេចសូលថា៖ «ហេតុអ្វីបានជាស្តេចរំខានខ្ញុំ ដោយហៅខ្ញុំ ឡើងមកដូច្នេះ?»។ ស្តេចសូលឆ្លើយតបថា៖ «ខ្ញុំមានទុក្ខធុរៈធ្ងន់ណាស់ ព្រោះពួកភីលីស្ទីននាំគ្នាមកធ្វើសង្គ្រាមនឹងខ្ញុំ ហើយអុលឡោះបោះបង់ខ្ញុំចោល ទ្រង់លែងឆ្លើយតបមកខ្ញុំទៀតហើយ ទោះបីតាមរយៈណាពី ឬការយល់សប្តិក្តី។ ហេតុនេះហើយបានជាខ្ញុំអញ្ជើញលោកមក ដើម្បីឲ្យលោកប្រាប់ខ្ញុំថា តើត្រូវធ្វើយ៉ាងណា?»។
ពេលនោះ អុលឡោះតាអាឡាចាត់ម៉ាឡាអ៊ីកាត់មួយនាក់ ឲ្យមកប្រល័យជីវិតទាហានដ៏ខ្លាំងពូកែទាំងប៉ុន្មាន ព្រមទាំងពួកមេបញ្ជាការ និងពួកមេទ័ព នៅក្នុងទីតាំងទ័ពរបស់ស្តេចស្រុកអាស្ស៊ីរី។ ស្តេចវិលត្រឡប់ទៅស្រុកវិញទាំងអាម៉ាស់មុខ។ ស្តេចចូលទៅក្នុងវិហារនៃព្រះរបស់ស្តេច ហើយពេលនោះកូនបង្កើតរបស់ស្តេច នាំគ្នាសម្លាប់ស្តេចដោយមុខដាវ។