យេរេមា 2:26 - អាល់គីតាប26 ជនជាតិអ៊ីស្រអែល ទាំងស្ដេច ទាំងនាម៉ឺន ទាំងអ៊ីមុាំ ទាំងណាពី នឹងត្រូវអាម៉ាស់ ដូចចោរដែលគេតាមទាន់ ក្នុងពេលកំពុងតែលួច។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦26 ឯចោរដែលគេទាន់ឃើញ តែងមានសេចក្ដីខ្មាសយ៉ាងណា នោះពួកវង្សអ៊ីស្រាអែល ក៏មានសេចក្ដីខ្មាសយ៉ាងនោះដែរ គឺស្តេចគេ ព្រមទាំងពួកគេ ពួកចៅហ្វាយ ពួកសង្ឃ និងពួកហោរារបស់គេផង 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥26 ជនជាតិអ៊ីស្រាអែល ទាំងស្ដេច ទាំងនាម៉ឺន ទាំងបូជាចារ្យ ទាំងព្យាការី នឹងត្រូវអាម៉ាស់ ដូចចោរដែលគេតាមទាន់ ក្នុងពេលកំពុងតែលួច។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤26 ឯចោរ ដែលគេទាន់ឃើញ តែងមានសេចក្ដីខ្មាសយ៉ាងណា នោះពួកវង្សអ៊ីស្រាអែល ក៏មានសេចក្ដីខ្មាសយ៉ាងនោះដែរ គឺស្តេចគេ ព្រមទាំងពួកគេ ពួកចៅហ្វាយ ពួកសង្ឃ នឹងពួកហោរារបស់គេផង 参见章节 |
តាំងពីជំនាន់ដូនតារបស់យើងខ្ញុំ រហូតដល់សព្វថ្ងៃ យើងខ្ញុំ មានកំហុសធ្ងន់ណាស់។ ដោយសារតែអំពើអាក្រក់នេះហើយ បានជាទ្រង់ប្រគល់យើងខ្ញុំ ស្ដេចរបស់យើងខ្ញុំ និងអ៊ីមុាំរបស់យើងខ្ញុំទៅក្នុងកណ្ដាប់ដៃស្ដេចរបស់ប្រជាជាតិនានា។ ពួកគេកាប់សម្លាប់យើងខ្ញុំដោយមុខដាវ កៀរយើងខ្ញុំយកទៅជាឈ្លើយ រឹបអូសយកទ្រព្យសម្បត្តិរបស់យើងខ្ញុំ ធ្វើឲ្យយើងខ្ញុំត្រូវអាម៉ាស់ដូចសព្វថ្ងៃ។
អ៊ីមុាំរបស់អ្នក នាំគ្នាបំពានលើហ៊ូកុំរបស់យើង និងបន្ថោកទីសក្ការៈរបស់យើង។ ពួកគេមិនចេះសំគាល់មើលថា អ្វីវិសុទ្ធឬមិនវិសុទ្ធ ហើយក៏មិនបង្រៀនប្រជាជនឲ្យស្គាល់អ្វីបរិសុទ្ធ និងអ្វីមិនបរិសុទ្ធដែរ។ ពួកគេមិនរវីរវល់នឹងថ្ងៃឈប់សម្រាករបស់យើងទេ ដូច្នេះ នៅក្រុងយេរូសាឡឹមគ្មាននរណាគោរពយើងទៀតឡើយ។