ម៉ាឡាគី 2:2 - អាល់គីតាប2 ប្រសិនបើអ្នករាល់គ្នាមិនព្រមស្ដាប់យើង ប្រសិនបើអ្នករាល់គ្នាមិនយកចិត្តទុកដាក់ លើកតម្កើងសិរីរុងរឿងនាមរបស់យើងទេ យើងនឹងធ្វើឲ្យសេចក្ដីវេទនាកើតមាន ក្នុងចំណោមអ្នករាល់គ្នា។ យើងនឹងធ្វើឲ្យពររបស់អ្នករាល់គ្នា ក្លាយទៅជាបណ្ដាសាមែនហើយ យើងធ្វើឲ្យពររបស់អ្នករាល់គ្នា ក្លាយទៅជាបណ្ដាសា ព្រោះអ្នករាល់គ្នាមិនយកចិត្តទុកដាក់ នឹងពាក្យរបស់យើងទេ។ 参见章节ព្រះគម្ពីរខ្មែរសាកល2 ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់តាម ប្រសិនបើអ្នករាល់គ្នាមិនយកចិត្តទុកដាក់ថ្វាយសិរីរុងរឿងដល់នាមរបស់យើងទេ នោះយើងនឹងបញ្ជូនបណ្ដាសាមកលើអ្នករាល់គ្នា ហើយដាក់បណ្ដាសាដល់ពររបស់អ្នករាល់គ្នាផង។ មែនហើយ យើងបានដាក់បណ្ដាសាហើយ ដោយព្រោះអ្នករាល់គ្នាមិនបានយកចិត្តទុកដាក់”។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ប្រសិនបើអ្នករាល់គ្នាមិនព្រមស្តាប់តាម ហើយមិនយកចិត្តទុកដាក់នឹងថ្វាយសិរីល្អដល់ឈ្មោះយើងទេ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា យើងនឹងចាត់បណ្ដាសាមកលើអ្នករាល់គ្នា យើងនឹងដាក់បណ្ដាសាជំនួសព្រះពរ ពីព្រោះអ្នករាល់គ្នាមិនយកចិត្តទុកដាក់សោះ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ប្រសិនបើអ្នករាល់គ្នាមិនព្រមស្ដាប់យើង ប្រសិនបើអ្នករាល់គ្នាមិនយកចិត្តទុកដាក់ លើកតម្កើងសិរីរុងរឿងនាមរបស់យើងទេ យើងនឹងធ្វើឲ្យសេចក្ដីវេទនាកើតមាន ក្នុងចំណោមអ្នករាល់គ្នា។ យើងនឹងធ្វើឲ្យពររបស់អ្នករាល់គ្នា ក្លាយទៅជាបណ្ដាសា មែនហើយ យើងធ្វើឲ្យពររបស់អ្នករាល់គ្នា ក្លាយទៅជាបណ្ដាសា ព្រោះអ្នករាល់គ្នាមិនយកចិត្តទុកដាក់ នឹងពាក្យរបស់យើងទេ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ដូច្នេះ បើឯងរាល់គ្នាមិនព្រមស្តាប់តាម ហើយមិនយកចិត្តទុកដាក់នឹងថ្វាយសិរីល្អដល់ឈ្មោះអញទេ នោះព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលថា អញនឹងចាត់សេចក្ដីបណ្តាសា ឲ្យមកលើឯងរាល់គ្នា អញនឹងដាក់បណ្តាសាដល់ពររបស់ឯង អើ អញបានដាក់បណ្តាសាហើយ ពីព្រោះឯងរាល់គ្នាមិនយកចិត្តទុកដាក់សោះ 参见章节 |
បើអ្នកណានិយាយ ត្រូវនិយាយឲ្យស្របតាមបន្ទូលរបស់អុលឡោះ។ បើអ្នកណាបម្រើ ត្រូវបម្រើតាមកម្លាំងដែលអុលឡោះប្រទានឲ្យ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ក្នុងគ្រប់កិច្ចការទាំងអស់ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀស។ សូមលើកតម្កើងសិរីរុងរឿង និងចេស្ដារបស់ទ្រង់អស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន!
«អ្នករាល់គ្នាប្រាថ្នាចង់បានផលច្រើន តែអ្នករាល់គ្នាទទួលបានតិច។ អ្នករាល់គ្នាយកផលនោះមកដាក់ក្នុងផ្ទះ តែយើងបានផ្លុំបំបាត់អស់ទៅ។ ហេតុអ្វីបានជាដូច្នេះ? គឺមកពីដំណាក់របស់យើងបាក់បែកនៅឡើយ ហើយអ្នករាល់គ្នាគិតតែខ្នះខ្នែង ពីរឿងផ្ទះសំបែងរបស់ខ្លួន - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
ហេតុនេះ អុលឡោះតាអាឡាមានបន្ទូលថា៖ «ដោយអ្នករាល់គ្នាពុំបានស្ដាប់បង្គាប់យើង ក្នុងការដោះលែងបងប្អូនដែលជាសាច់ឈាមរបស់ខ្លួនទេនោះ យើងក៏នឹងបណ្ដោយឲ្យសង្គ្រាម ជំងឺអាសន្នរោគ និងទុរ្ភិក្សកើតមានដល់អ្នករាល់គ្នាដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ ពេលនគរទាំងប៉ុន្មាននៅផែនដីឃើញអ្នករាល់គ្នា គេនឹងតក់ស្លុតយ៉ាងខ្លាំង។