ម៉ាថាយ 2:16 - អាល់គីតាប16 ស្តេចហេរ៉ូដយល់ថាពួកហោរាចារ្យបានបំបាក់មុខគាត់ គាត់ខឹងក្រៃលែង ហើយចេញបញ្ជាឲ្យគេសម្លាប់ក្មេងប្រុសៗទាំងអស់ ដែលមានអាយុពីពីរខួបចុះមក នៅភូមិបេថ្លេហិម និងភូមិជិតខាង គឺគិតចាប់តាំងពីពេលកំណត់ដែលផ្កាយត្រូវរះ ដូចគាត់បានសួរបញ្ជាក់ពួកហោរាចារ្យ។ 参见章节ព្រះគម្ពីរខ្មែរសាកល16 នៅពេលហេរ៉ូឌឃើញថាខ្លួនចាញ់បោកហោរាចារ្យទាំងនោះ ទ្រង់ក៏ខ្ញាល់យ៉ាងខ្លាំង ហើយចាត់គេឲ្យទៅ សម្លាប់ក្មេងប្រុសទាំងអស់ដែលនៅបេថ្លេហិម និងតំបន់ទាំងអស់ជុំវិញបេថ្លេហិម ចាប់ពីអាយុពីរឆ្នាំចុះក្រោម យោងតាមពេលវេលាដែលទ្រង់បានសាកសួរពីពួកហោរាចារ្យ។ 参见章节Khmer Christian Bible16 បន្ទាប់ពីស្ដេចហេរ៉ូឌដឹងថាចាញ់បោកពួកតារាវិទូ ក៏ខឹងយ៉ាងខ្លាំង រួចបានចាត់គេឲ្យទៅសម្លាប់ក្មេងប្រុសទាំងអស់ ចាប់ពីអាយុពីរឆ្នាំចុះ ទាំងនៅក្នុងភូមិបេថ្លេហិម និងនៅក្បែរភូមិនោះ យោងតាមពេលវេលាដែលស្ដេចបានសួរបញ្ជាក់ពួកតារាវិទូ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 កាលព្រះបាទហេរ៉ូឌឃើញថា ពួកហោរបានបញ្ឆោតព្រះអង្គ នោះទ្រង់មានសេចក្តីក្រេវក្រោធជាខ្លាំង ដូច្នេះទ្រង់ក៏ចាត់គេឲ្យទៅសម្លាប់ក្មេងប្រុសៗទាំងអស់នៅភូមិបេថ្លេហិម និងភូមិដែលនៅជុំវិញ ចាប់ពីអាយុពីរឆ្នាំចុះមក តាមពេលវេលាដែលទ្រង់បានសួរពួកហោរ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ព្រះបាទហេរ៉ូដយល់ថាពួកហោរាចារ្យបានបំបាក់មុខព្រះអង្គ ស្ដេចទ្រង់ព្រះពិរោធក្រៃលែង ហើយចេញបញ្ជាឲ្យគេសម្លាប់ក្មេងប្រុសៗទាំងអស់ ដែលមានអាយុពីពីរខួបចុះ នៅភូមិបេថ្លេហិម និងភូមិជិតខាង គឺគិតចាប់តាំងពីពេលកំណត់ដែលផ្កាយត្រូវរះ ដូចស្ដេចបានសួរបញ្ជាក់ពួកហោរាចារ្យ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 លុះហេរ៉ូឌឃើញថា ពួកហោរបានបញ្ឆោតទ្រង់ នោះទ្រង់មានសេចក្ដីក្រេវក្រោធជាខ្លាំង ក៏ចាត់គេឲ្យទៅសំឡាប់អស់ទាំងកូនប្រុសៗនៅបេថ្លេហិម នឹងក្នុងក្រវល់ស្រុកនោះទាំងអស់ តាំងពីអាយុ២ឆ្នាំចុះមក តាមកំណត់ថ្ងៃដែលទ្រង់បានសួរពួកហោរយ៉ាងម៉ត់ចត់ 参见章节 |
លោកហាសែលសួរណាពីថា៖ «ហេតុអ្វីបានជាលោកម្ចាស់យំ?»។ អេលីយ៉ាសាក់ឆ្លើយថា៖ «ខ្ញុំយំ ព្រោះខ្ញុំដឹងពីអំពើអាក្រក់ ដែលអ្នកនឹងប្រព្រឹត្តទៅលើជនជាតិអ៊ីស្រអែល គឺអ្នកនឹងដុតបំផ្លាញទីក្រុងរបស់គេ អ្នកនឹងសម្លាប់ពួកយុវជនដោយមុខដាវ អ្នកនឹងបោកសម្លាប់កូនក្មេង ព្រមទាំងវះពោះស្ត្រីមានផ្ទៃពោះផង»។