មីកា 3:5 - អាល់គីតាប5 អុលឡោះតាអាឡាមានបន្ទូលស្ដីអំពីពួកណាពី ដែលនាំប្រជាជនរបស់ទ្រង់ឲ្យវង្វេង។ បើប្រជាជនឲ្យពួកគេបរិភោគឆ្អែត ពួកគេទាយថា មានសេចក្ដីសុខសាន្ត តែបើប្រជាជនមិនឲ្យអ្វីបរិភោគទេ ពួកគេទាយថា មានកើតសង្គ្រាម។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ព្រះយេហូវ៉ាមានព្រះបន្ទូលពីពួកហោរា ដែលនាំឲ្យជនជាតិវង្វេង ជាពួកអ្នកដែលថ្លែងទំនាយថាមានសេចក្ដីសុខ ក្នុងកាលដែលមានអ្វីទំពារស៊ី តែគេនឹងធ្វើសង្គ្រាមទាស់នឹងអ្នកណា ដែលមិនដាក់អ្វីក្នុងមាត់គេ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ព្រះអម្ចាស់មានព្រះបន្ទូលស្ដីអំពីពួកព្យាការី ដែលនាំប្រជាជនរបស់ខ្ញុំឲ្យវង្វេង។ បើប្រជាជនឲ្យពួកគេបរិភោគឆ្អែត ពួកគេទាយថា មានសេចក្ដីសុខសាន្ត តែបើប្រជាជនមិនឲ្យអ្វីបរិភោគទេ ពួកគេទាយថា មានកើតសង្គ្រាម។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ឯពួកហោរាដែលនាំឲ្យជនជាតិខ្ញុំវង្វេងចេញ ជាពួកអ្នកដែលទាយជាសេចក្ដីសុខ ក្នុងកាលដែលមានអ្វីទំពារស៊ី តែបើអ្នកណាមិនដាក់អ្វីក្នុងមាត់គេទេ នោះគេគិតទាំងច្បាំងនឹងអ្នកនោះផង ព្រះយេហូវ៉ាទ្រង់មានបន្ទូលពីពួកនោះថា 参见章节 |
យើងប្រឆាំងនឹងអស់អ្នកដែលយកសុបិននិមិត្តក្លែងក្លាយ មកថ្លែងប្រាប់ប្រជារាស្ត្ររបស់យើង ហើយនាំពួកគេឲ្យវង្វេងតាមពាក្យកុហកបោកប្រាស់។ យើងពុំបានចាត់ណាពីទាំងនោះឲ្យមកទេ ហើយយើងក៏ពុំបានបញ្ជាពួកនោះដែរ។ ណាពីទាំងនោះគ្មានផលប្រយោជន៍ដល់ប្រជារាស្ត្ររបស់យើងទេ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ពួកណាពីក្លែងក្លាយអើយ យើងនឹងប្រហារអ្នករាល់គ្នា ព្រោះអ្នករាល់គ្នារៀបរាប់អំពីនិមិត្តហេតុឥតបានការ និងទស្សន៍ទាយបោកប្រាស់។ អ្នករាល់គ្នាមិនស្ថិតនៅក្នុងចំណោមប្រជាជនរបស់យើង ហើយក៏គ្មានឈ្មោះក្នុងបញ្ជី របស់ពូជពង្សអ៊ីស្រអែលដែរ អ្នករាល់គ្នានឹងមិនវិលត្រឡប់ទៅកាន់ទឹកដីអ៊ីស្រអែលវិញឡើយ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាជាម្ចាស់មែន។