ភីលីព 4:12 - អាល់គីតាប12 ទោះបីទ័លក្រក្ដី មានបរិបូណ៌ក្ដី ខ្ញុំក៏ចេះរស់ដែរ។ ខ្ញុំបានអប់រំចិត្ដក្នុងគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង គឺថាទោះបីបរិភោគឆ្អែតក្ដី អត់ឃ្លានក្ដី មានបរិបូណ៌ក្ដី ឬខ្វះខាតក្ដី ខ្ញុំស្កប់ចិត្ដជានិច្ច។ 参见章节ព្រះគម្ពីរខ្មែរសាកល12 ខ្ញុំស្គាល់ភាពទ័លក្រជាយ៉ាងណា ហើយក៏ស្គាល់ភាពស្ដុកស្ដម្ភជាយ៉ាងណាដែរ។ ក្នុងគ្រប់ការទាំងអស់ និងគ្រប់កាលៈទេសៈ ខ្ញុំស្គាល់អាថ៌កំបាំងនៃការរស់នៅ ទាំងស្កប់ស្កល់ ទាំងអត់ឃ្លាន ទាំងសម្បូរហូរហៀរ ទាំងខ្វះខាត។ 参见章节Khmer Christian Bible12 ខ្ញុំស្គាល់ភាពទ័លក្រជាយ៉ាងណា ហើយភាពហូរហៀរជាយ៉ាងណា គឺខ្ញុំចេះរស់គ្រប់កាលៈទេសៈទាំងអស់ មិនថាពេលឆ្អែត ពេលឃ្លាន ពេលហូរហៀរ ឬពេលខ្វះខាតទេ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ខ្ញុំធ្លាប់ទ្រាំក្នុងការចង្អៀតចង្អល់ ហើយក៏ធ្លាប់មានសេចក្ដីរីករាយដែរ ខ្ញុំធ្លាប់ទាំងឆ្អែត ទាំងឃ្លាន ទាំងមានទាំងខ្វះ ក្នុងគ្រប់សារពើទាំងអស់ហើយ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 ទោះបីទ័លក្រក្ដី មានបរិបូណ៌ក្ដី ក៏ខ្ញុំចេះរស់ដែរ។ ខ្ញុំបានអប់រំចិត្តក្នុងគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង គឺថា ទោះបីបរិភោគឆ្អែតក្ដី អត់ឃ្លានក្ដី មានបរិបូណ៌ក្ដី ឬខ្វះខាតក្ដី ខ្ញុំស្កប់ចិត្តជានិច្ច។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ខ្ញុំធ្លាប់ទ្រាំឲ្យមានសេចក្ដីចង្អៀតចង្អល់ ហើយក៏ធ្លាប់មានសេចក្ដីរីករាយដែរ ខ្ញុំធ្លាប់ទាំងឆ្អែត ទាំងឃ្លាន ទាំងមានទាំងខ្វះ ក្នុងសារពើទាំងអស់ហើយ 参见章节 |
ពេលខ្ញុំនៅជាមួយបងប្អូន បើខ្ញុំខ្វះខាតអ្វីៗ ខ្ញុំពុំបានធ្វើជាបន្ទុកដល់នរណាម្នាក់ឡើយ ដ្បិតបងប្អូនមកពីស្រុកម៉ាសេដូនបានជួយផ្គត់ផ្គង់ នូវអ្វីៗដែលខ្ញុំត្រូវការ។ ក្នុងគ្រប់កិច្ចការ ខ្ញុំបានចៀសវាងកុំឲ្យខ្លួនខ្ញុំទៅជាបន្ទុកដល់បងប្អូន ហើយខ្ញុំនឹងចៀសវាងតទៅមុខទៀត។