ពួកចៅហ្វាយ 6:37 - អាល់គីតាប37 ដូច្នេះ ខ្ញុំសូមលាតស្បែកចៀមនៅលើលានបោកស្រូវ។ ប្រសិនបើទឹកសន្សើមធ្លាក់តែលើស្បែកចៀម ហើយដីនៅជុំវិញស្ងួត នោះខ្ញុំនឹងដឹងថា ទ្រង់ពិតជាពេញចិត្តសង្គ្រោះអ៊ីស្រអែល តាមរយៈខ្ញុំដូចទ្រង់មានបន្ទូលមែន»។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦37 មើល៍ ទូលបង្គំដាក់រោមចៀមនេះនៅទីលានស្រូវ។ ប្រសិនបើឃើញមានសន្សើមនៅតែលើរោមចៀម ហើយដីទាំងអស់ស្ងួត នោះទូលបង្គំនឹងដឹងថា ព្រះអង្គនឹងសង្គ្រោះអ៊ីស្រាអែលដោយសារដៃទូលបង្គំ ដូចព្រះអង្គមានព្រះបន្ទូលមែន»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥37 ដូច្នេះ ទូលបង្គំសូមលាតស្បែកចៀមនៅលើលានបោកស្រូវ។ ប្រសិនបើទឹកសន្សើមធ្លាក់តែលើស្បែកចៀម ហើយដីនៅជុំវិញស្ងួត នោះទូលបង្គំនឹងដឹងថា ព្រះអង្គពិតជាសព្វព្រះហឫទ័យសង្គ្រោះអ៊ីស្រាអែល តាមរយៈទូលបង្គំ ដូចព្រះអង្គមានព្រះបន្ទូលមែន»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤37 នោះមើល ទូលបង្គំដាក់រោមចៀមនេះនៅទីលានស្រូវ ដូច្នេះបើឃើញសន្សើមមាននៅតែនឹងរោមចៀមប៉ុណ្ណោះ ហើយដីទាំងអស់ស្ងួតវិញ នោះទូលបង្គំនឹងដឹងថា ទ្រង់ជួយសង្គ្រោះដល់សាសន៍អ៊ីស្រាអែលដោយសារដៃទូលបង្គំពិតមែន ដូចជាទ្រង់បានមានបន្ទូលហើយ 参见章节 |
បើខ្ញុំនិយាយទៅកាន់នាងក្រមុំណាម្នាក់ថា “សុំនាងផ្អៀងក្អមឲ្យទឹកខ្ញុំទទួលទានផង” ហើយបើនាងតបមកខ្ញុំវិញថា “សូមអញ្ជើញពិសាទៅ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋរបស់អ្នកផឹកថែមទៀត” សូមឲ្យបានចំលើនារី ដែលអុលឡោះបំរុងទុកធ្វើជាភរិយារបស់អ៊ីសាហាក់ ជាចៅហ្វាយខ្ញុំ។ ដូច្នេះ ខ្ញុំនឹងដឹងច្បាស់ថា អុលឡោះពិតជាសំដែងចិត្តសន្តោសមេត្តា ចំពោះចៅហ្វាយរបស់ខ្ញុំមែន!»។