បរិទេវ 2:22 - អាល់គីតាប22 ទ្រង់បានហៅការព្រឺខ្លាចពីគ្រប់ទីកន្លែង មកគ្របសង្កត់លើខ្ញុំ ដូចហៅខ្មាំងមកចូលរួមនៅថ្ងៃមានពិធីបុណ្យ។ នៅថ្ងៃទ្រង់ខឹង គ្មាននរណាម្នាក់គេចខ្លួនរួចជីវិតឡើយ។ ប្រជាជនដែលខ្ញុំចិញ្ចឹមបីបាច់ ត្រូវខ្មាំងសត្រូវប្រហារអស់គ្មានសល់។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 ព្រះអង្គបានហៅប្រមូល ដូចជានៅថ្ងៃបុណ្យ ឲ្យសេចក្ដីស្ញែងខ្លាចមកលើខ្ញុំម្ចាស់នៅគ្រប់ជុំវិញ គ្មានអ្នកណារត់រួច ឬសល់នៅ ក្នុងថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាឡើយ ពួកកូនដែលខ្ញុំម្ចាស់បានបីក្រសោបនៅដៃ ហើយបានបីបាច់ចិញ្ចឹមមក នោះខ្មាំងសត្រូវរបស់ខ្ញុំម្ចាស់ បានសម្លាប់អស់ហើយ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 ព្រះអង្គបានហៅការព្រឺខ្លាចពីគ្រប់ទីកន្លែង មកគ្របសង្កត់លើខ្ញុំម្ចាស់ ដូចហៅខ្មាំងមកចូលរួមនៅថ្ងៃមានពិធីបុណ្យ។ នៅថ្ងៃព្រះអង្គទ្រង់ព្រះពិរោធ គ្មាននរណាម្នាក់គេចខ្លួនរួចជីវិតឡើយ។ ប្រជាជនដែលខ្ញុំម្ចាស់ចិញ្ចឹមបីបាច់ ត្រូវខ្មាំងសត្រូវប្រហារអស់គ្មានសល់។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 ទ្រង់បានហៅប្រមូល ដូចជានៅថ្ងៃបុណ្យមុតមាំ ឲ្យសេចក្ដីស្ញែងខ្លាចមកលើខ្ញុំម្ចាស់នៅគ្រប់ជុំវិញ គ្មានអ្នកណារត់រួច ឬសល់នៅ ក្នុងថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាឡើយ ពួកកូនដែលខ្ញុំម្ចាស់បានបីក្រសោបនៅដៃ ហើយបានបីបាច់ចិញ្ចឹមមក នោះខ្មាំងសត្រូវរបស់ខ្ញុំម្ចាស់បានសំឡាប់អស់ហើយ។ 参见章节 |
ឥឡូវនេះ អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល និងជាម្ចាស់នៃជនជាតិអ៊ីស្រអែល មានបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើបាបខ្លួនឯងខ្លាំងយ៉ាងនេះ គឺអ្នករាល់គ្នាយកប្រជាជនទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងទារក ចេញពីស្រុកយូដា ធ្វើឲ្យហិនហោច ឥតមាននៅសេសសល់នរណាម្នាក់ដូច្នេះ?
ពេលនោះអុលឡោះតាអាឡាក៏បានចាត់ស្តេចនៃជនជាតិខាល់ដេ ឲ្យលើកទ័ពមកវាយពួកគេ។ ស្តេចនោះសម្លាប់យុវជនរបស់ពួកគេនៅក្នុងម៉ាស្ជិទ ហើយសម្លាប់រង្គាលប្រជាជនទាំងអស់ ឥតសំចៃនរណាម្នាក់ឡើយ គឺសម្លាប់យុវជនទាំងប្រុសទាំងស្រី និងមនុស្សចាស់ជរាសក់ស្កូវ។ ទ្រង់ប្រគល់ពួកគេទាំងអស់គ្នា ទៅក្នុងកណ្តាប់ដៃរបស់ស្តេចនោះ។
បន្ទាប់មកទៀត យើងនឹងប្រគល់សេដេគា ជាស្ដេចស្រុកយូដា ព្រមទាំងពួកមន្ត្រី ប្រជាជន និងអ្នកក្រុងដែលនៅសេសសល់ពីស្លាប់ដោយសារជំងឺអាសន្នរោគ មុខដាវ និងទុរ្ភិក្ស ទៅក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន ក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ និងក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតពួកគេ។ ស្ដេចបាប៊ីឡូននឹងប្រហារជីវិតពួកគេដោយមុខដាវ ឥតអាសូរ ឥតត្រាប្រណី និងអាណិតមេត្តាឡើយ” -នេះជាបន្ទូលរបស់អុលឡោះតាអាឡា»។