នេហេមា 9:22 - អាល់គីតាប22 ទ្រង់បានប្រគល់ទឹកដីរបស់នគរ និងជាតិសាសន៍នានាដែលនៅជិតខាង មកឲ្យពួកគេកាន់កាប់។ ពួកគេដណ្ដើមយកបានទឹកដីរបស់ស្តេចស៊ីហុន ជាស្ដេចក្រុងហែសបូន និងទឹកដីរបស់ស្តេចអុក ជាស្ដេចស្រុកបាសាន។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 ព្រះអង្គបានប្រទាននគរ និងសាសន៍នានាដល់ពួកគេ ហើយចែកស្រុកទាំងអស់ដល់ពួកគេ។ ដូច្នេះ ពួកគេដណ្ដើមយកបានទឹកដីរបស់ព្រះបាទស៊ីហុន ជាស្ដេចក្រុងហែសបូន និងទឹកដីរបស់ព្រះបាទអុក ជាស្តេចស្រុកបាសាន។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 ព្រះអង្គបានប្រគល់ទឹកដីរបស់នគរ និងជាតិសាសន៍នានាដែលនៅជិតខាង មកឲ្យពួកគេកាន់កាប់។ ពួកគេដណ្ដើមយកបានទឹកដីរបស់ព្រះបាទស៊ីហុន ជាស្ដេចក្រុងហែសបូន និងទឹកដីរបស់ព្រះបាទអុក ជាស្ដេចស្រុកបាសាន។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 មួយទៀតទ្រង់បានប្រទាននគរ នឹងសាសន៍ផ្សេងៗ ហើយចែកស្រុកទាំងនោះដល់គេ គឺយ៉ាងនោះដែលគេបានស្រុករបស់ស៊ីហុន ជាស្រុករបស់ស្តេចក្រុងហែសបូន នឹងស្រុករបស់អុក ជាស្តេចស្រុកបាសាន 参见章节 |
ពេលជនជាតិអាម៉ូរីបាក់ទ័ព រត់នៅមុខជនជាតិអ៊ីស្រអែល ហើយនៅពេលដែលគេកំពុងតែចុះពីភូមិបេតហូរ៉ូនទៅនោះ អុលឡោះតាអាឡាបានធ្វើឲ្យមានគ្រាប់ព្រឹលធំៗធ្លាក់ពីលើមេឃមកលើពួកគេ រហូតទៅដល់ភូមិអាសេកា អ្នកដែលស្លាប់ដោយសារគ្រាប់ព្រឹល មានចំនួនច្រើនជាងអ្នកដែលស្លាប់ដោយមុខដាវរបស់ជនជាតិអ៊ីស្រអែលទៅទៀត។
យើងនាំពួកគេចូលទៅក្នុងទឹកដី ដែលយើងបានលើកដៃសច្ចាថា ប្រគល់ឲ្យពួកគេ។ ប៉ុន្តែ ពួកគេបែរជាផ្ដោតចិត្តទៅរកទួលខ្ពស់ៗ ព្រមទាំងដើមឈើទាំងប៉ុន្មានដែលមានស្លឹកពាសពេញ។ ពួកគេនាំគ្នាធ្វើយញ្ញបូជានៅទីនោះ ព្រមទាំងច្រួចស្រាបណ្ដាលឲ្យយើងខឹង។ ពួកគេសែនសំណែនដ៏មានក្លិនឈ្ងុយឈ្ងប់ និងច្រួចស្រាសែនព្រះក្លែងក្លាយ។