នេហេមា 6:14 - អាល់គីតាប14 «ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ សូមនឹកចាំពីអំពើដែលលោកថូប៊ីយ៉ា និងលោកសាន់បាឡាត់បានប្រព្រឹត្ត ហើយសូមនឹកចាំពីណូអាឌាជាអ្នកថ្លែងបន្ទូលនៃអុលឡោះនិងណាពីឯទៀតៗ ដែលចង់បំភ័យខ្ញុំដែរ»។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីថូប៊ីយ៉ា និងសានបាឡាត តាមការទាំងនេះដែលគេបានប្រព្រឹត្ត ហើយសូមនឹកចាំពីនាងណូអាឌា ជាហោរា និងហោរាឯទៀតៗ ដែលចង់បំភ័យទូលបង្គំផង។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 «ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីអំពើដែលលោកថូប៊ីយ៉ា និងលោកសាន់បាឡាត់បានប្រព្រឹត្ត ហើយសូមនឹកចាំពីព្យាការិនីណូអាឌា និងព្យាការីឯទៀតៗ ដែលចង់បំភ័យទូលបង្គំដែរ»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 ឱព្រះនៃទូលបង្គំអើយ សូមទ្រង់នឹកចាំពីថូប៊ីយ៉ា នឹងសានបាឡាត តាមការដែលគេធ្វើទាំងនេះ ហើយពីនាងណូអាឌា ជាហោរា នឹងពួកហោរាឯទៀត ដែលចង់ឲ្យទូលបង្គំកើតមានសេចក្ដីភ័យខ្លាចផង។ 参见章节 |
សត្វតិរច្ឆានបានជាប់ជាឈ្លើយសឹក ហើយណាពីក្លែងក្លាយដែលបានសំដែងទីសំគាល់អស្ចារ្យនៅមុខសត្វនោះ ក៏បានជាប់ជាឈ្លើយដែរ គឺណាពីក្លែងក្លាយហ្នឹងហើយ ដែលបាននាំអស់អ្នកមានសញ្ញាសំគាល់របស់សត្វតិរច្ឆាន និងអ្នកក្រាបថ្វាយបង្គំរូបចម្លាក់របស់សត្វនោះឲ្យវង្វេង។ គេបានបោះពួកសត្វតិរច្ឆាន និងណាពីក្លែងក្លាយទាំងរស់ ទៅក្នុងនរ៉កាដែលមានស្ពាន់ធ័រកំពុងឆេះ។
ប្រសិនបើអ្នកណាម្នាក់ ឃើញបងប្អូនប្រព្រឹត្ដអំពើបាប ដែលមិនបណ្ដាលឲ្យស្លាប់ ត្រូវតែទូរអាអង្វរអុលឡោះ ហើយទ្រង់នឹងប្រទានជីវិតឲ្យបងប្អូននោះ។ ខ្ញុំនិយាយតែពីអំពើបាប ដែលមិនបណ្ដាលឲ្យស្លាប់ប៉ុណ្ណោះ។ មានអំពើបាបម្យ៉ាងដែលបណ្ដាលឲ្យស្លាប់ ចំពោះអំពើបាបនោះ ខ្ញុំមិនសុំឲ្យសូមអង្វរទេ។