និក្ខមនំ 8:19 - អាល់គីតាប19 ពេលនោះ ពួកគ្រូធ្មប់ជម្រាបស្តេចហ្វៀរ៉អ៊ូនថា៖ «ការនេះកើតមកពីអុលឡោះ»។ ប៉ុន្តែ ស្តេចហ្វៀរ៉អ៊ូននៅតែមានចិត្តមានះ មិនព្រមស្តាប់ម៉ូសា និងហារូន ដូចអុលឡោះតាអាឡាមានបន្ទូលទុកស្រាប់។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 ពេលនោះ ពួកគ្រូមន្តអាគមទូលផារ៉ោនថា៖ «នេះជាអង្គុលីរបស់ព្រះទេ!» ប៉ុន្ដែ ផារ៉ោនមានព្រះហឫទ័យរឹងទទឹង មិនព្រមស្តាប់លោកទាំងពីរសោះ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូលទុកស្រាប់។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 ពេលនោះ ពួកគ្រូធ្មប់ទូលព្រះចៅផារ៉ោនថា៖ «ការនេះកើតមកពីព្រះជាម្ចាស់»។ ប៉ុន្តែ ព្រះចៅផារ៉ោននៅតែមានព្រះហឫទ័យមានះ មិនព្រមស្ដាប់លោកម៉ូសេ និងលោកអើរ៉ុន ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកស្រាប់។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 នោះពួកគ្រូគេទូលផារ៉ោនថា នេះគឺជាអង្គុលីព្រះហស្តរបស់ព្រះទេ តែផារ៉ោនមានព្រះទ័យរឹងទទឹង មិនព្រមស្តាប់គេសោះ ដូចជាព្រះយេហូវ៉ាបានមានបន្ទូលទុក។ 参见章节 |
ចូរតាមមើល ប្រសិនបើមេគោនាំហិបនោះ ឆ្ពោះទៅស្រុកអ៊ីស្រអែលត្រង់បេតសេម៉េស នោះសឲ្យឃើញថា ពិតជាអុលឡោះតាអាឡា ដែលបានធ្វើឲ្យពួកយើងរងទុក្ខវេទនាយ៉ាងខ្លាំងនេះ។ ប៉ុន្តែ បើវាមិនដើរឆ្ពោះទៅទិសនោះទេ យើងនឹងដឹងថា មិនមែនទ្រង់ទេ ដែលដាក់ទោសពួកយើង គឺហេតុការណ៍កើតឡើង ដោយចៃដន្យ»។
ពួកគេតបមកវិញថា៖ «បើសិនជាអ្នករាល់គ្នាចង់បញ្ជូនហិបរបស់ព្រះនៃជនជាតិអ៊ីស្រអែលត្រឡប់ទៅវិញ សូមកុំបញ្ជូនទៅដោយឥតផ្ញើអ្វីទៅជាមួយឡើយ គឺត្រូវយកជំនូនទៅជូនទ្រង់ សូមទ្រង់លើកលែងទោសឲ្យអ្នករាល់គ្នា ដើម្បីអ្នករាល់គ្នាបានជាសះស្បើយ ហើយដឹងអំពីមូលហេតុដែលទ្រង់ដាក់ទោសអ្នករាល់គ្នា»។