និក្ខមនំ 32:27 - អាល់គីតាប27 គាត់និយាយទៅពួកគេថា៖ «អុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលដូចតទៅ “អ្នករាល់គ្នាត្រូវកាន់ដាវរៀងៗខ្លួន ហើយដើរចុះឡើងពីចុងម្ខាង ទៅចុងម្ខាងទៀតនៃជំរំ ទាំងសម្លាប់បងប្អូន មិត្តភក្តិ និងសាច់ញាតិរបស់អ្នករាល់គ្នាទៅ”»។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 លោកមានប្រសាសន៍ទៅគេថា៖ «ព្រះយេហូវ៉ា ជាព្រះនៃអ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះ "ចូរអ្នករាល់គ្នាក្រវាត់ដាវនៅចង្កេះ ដើរទៅមកក្នុងជំរំ ពីទ្វារមួយទៅទ្វារមួយ ហើយសម្លាប់បងប្អូន មិត្តភក្តិ និងអ្នកជិតខាងរបស់ខ្លួនទៅ"»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 លោកមានប្រសាសន៍ទៅពួកគេថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ “អ្នករាល់គ្នាត្រូវកាន់ដាវរៀងៗខ្លួន ហើយដើរចុះឡើងពីចុងម្ខាងទៅចុងម្ខាងទៀតនៃជំរំ ទាំងសម្លាប់បងប្អូន មិត្តភក្ដិ និងសាច់ញាតិរបស់អ្នករាល់គ្នាទៅ”»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 រួចប្រាប់ថា ព្រះយេហូវ៉ាជាព្រះនៃពួកអ៊ីស្រាអែលទ្រង់មានបន្ទូលដូច្នេះ ចូរឲ្យឯងរាល់គ្នាក្រវាត់ដាវនៅចង្កេះ ដើរទៅមកក្នុងទីដំឡើងត្រសាល ពីទ្វារ១ដល់ទ្វារ១ ហើយសំឡាប់បងប្អូន នឹងមិត្រភក្តិ ព្រមទាំងអ្នកជិតខាងខ្លួនទៅ 参见章节 |
ពេលធ្វើយញ្ញបូជាដុតទាំងមូលរួចស្រេចហើយ លោកយេហ៊ូវបញ្ជាទៅពលទាហាន និងនាយទាហានទ័ពសេះថា៖ «ចូរចូលទៅប្រហារពួកគេទាំងអស់គ្នា កុំឲ្យនរណាម្នាក់រត់រួចឡើយ!»។ ទាហានទាំងនោះក៏ប្រហារពួកគេដោយមុខដាវ ហើយបោះសាកសពចេញមកក្រៅ រួចចូលទៅខាងក្នុងទីសក្ការៈនៃវិហាររបស់ព្រះបាល។