និក្ខមនំ 29:41 - អាល់គីតាប41 រីឯកូនចៀមមួយទៀត ត្រូវធ្វើនៅពេលល្ងាច រួមជាមួយជំនូនម្សៅ ប្រេង និងស្រាទំពាំងបាយជូរ ដូចនៅពេលព្រឹកដែរ។ ចូរដុតជំនូនទាំងនេះ ជាគូរបានដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦41 លុះដល់ល្ងាច ត្រូវថ្វាយកូនចៀមមួយទៀត ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួច ដូចនៅពេលព្រឹកដែរ នេះជាតង្វាយដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥41 រីឯកូនចៀមមួយទៀតត្រូវថ្វាយនៅពេលល្ងាច រួមជាមួយតង្វាយម្សៅ ប្រេង និងស្រាទំពាំងបាយជូរ ដូចនៅពេលព្រឹកដែរ។ ចូរដុតតង្វាយទាំងនេះជាយញ្ញបូជា ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤41 លុះដល់ល្ងាច ត្រូវឲ្យឯងថ្វាយកូនចៀម១ទៀត ព្រមទាំងដង្វាយម្សៅ នឹងដង្វាយច្រួចដូចថ្វាយពីព្រឹកដែរ នេះគឺជាដង្វាយដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា 参见章节 |
ស្តេចអហាសចេញបញ្ជាដល់អ៊ីមុាំអ៊ូរីយ៉ាដូចតទៅ៖ «លោកត្រូវធ្វើគូរបានដុតនៅពេលព្រឹក និងជូនម្សៅនៅពេលល្ងាច លើអាសនៈធំនេះ គឺគូរបានដុត និងជូនម្សៅរបស់ស្តេច ព្រមទាំងគូរបានដុតរបស់ប្រជារាស្ត្រ រួមជាមួយជូនម្សៅ និងពិធីច្រួចស្រា។ ត្រូវប្រោះឈាមទាំងអស់របស់សត្វ ដែលធ្វើជាគូរបានដុត និងគូរបាននៅលើអាសនៈនេះដែរ។ រីឯអាសនៈពីលង្ហិនវិញទុកឲ្យយើងចាត់ចែងចុះ»។
លុះដល់ពេលធ្វើគូរបានវេលាល្ងាច អេលីយ៉េសចូលមកជិតអាសនៈ ហើយទូរអាថា៖ «អុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីព្រហ៊ីម អ៊ីសាហាក់ និងអ៊ីស្រអែល នៅថ្ងៃនេះ សូមបង្ហាញឲ្យប្រជាជនដឹងថា ទ្រង់ពិតជាម្ចាស់នៃជនជាតិអ៊ីស្រអែល ហើយខ្ញុំជាអ្នកបម្រើរបស់ទ្រង់។ សូមឲ្យពួកគេឃើញថា ខ្ញុំធ្វើការទាំងនេះ តាមបញ្ជារបស់ទ្រង់។