និក្ខមនំ 18:22 - អាល់គីតាប22 អ្នកទាំងនោះត្រូវកាត់ក្តីឲ្យប្រជាជនគ្រប់ពេលវេលា។ កិច្ចការណាសំខាន់ៗឲ្យពួកគេបញ្ជូនមកកូនចុះ រីឯកិច្ចការតូចតាចទុកឲ្យពួកគេកាត់ក្តីខ្លួនឯងទៅ។ ធ្វើដូច្នេះ កូនអាចសំរាលការងារ ដោយឲ្យពួកគេជួយរំលែកបន្ទុករបស់កូន។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 ត្រូវឲ្យអ្នកទាំងនោះកាត់ក្ដីឲ្យប្រជាជនគ្រប់ពេលវេលា ឯអស់ទាំងរឿងណាធំៗ នោះត្រូវឲ្យគេនាំមកដល់កូន តែបើរឿងតូចតាច ត្រូវឲ្យគេកាត់ក្ដីដោយខ្លួនគេទៅ។ ធ្វើដូច្នោះកូននឹងត្រូវបានស្រួលជាង ឯអ្នកទាំងនោះនឹងជួយរំលែកបន្ទុករបស់កូន។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 អ្នកទាំងនោះត្រូវកាត់ក្ដីឲ្យប្រជាជនគ្រប់ពេលវេលា។ កិច្ចការណាសំខាន់ៗឲ្យពួកគេបញ្ជូនមកកូនចុះ រីឯកិច្ចការតូចតាច ទុកឲ្យពួកគេកាត់ក្ដីខ្លួនឯងទៅ។ ធ្វើដូច្នេះ កូនអាចសម្រាលការងារ ដោយឲ្យពួកគេជួយរំលែកបន្ទុករបស់កូន។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 ឲ្យអ្នកទាំងនោះជំនុំជំរះពួកជនជាដរាប ឯអស់ទាំងរឿងណាធំៗ នោះត្រូវឲ្យគេនាំមកដល់ឯង តែបើជារឿងតូចៗទេ ត្រូវឲ្យគេកាត់សេចក្ដីដោយខ្លួនគេចុះ នោះឯងនឹងត្រូវបានស្រួលជាង ឯអ្នកទាំងនោះនឹងបានជាជំនួយដល់ឯង 参见章节 |
ចំពោះលោកអែសរ៉ាវិញ យោងតាមគីតាបដែលបង្ហាញអំពីប្រាជ្ញាញាណនៃអុលឡោះជាម្ចាស់របស់គាត់ គឺគីតាបដែលគាត់កាន់នោះ ចូរតែងតាំងចៅក្រម និងអ្នកគ្រប់គ្រង ដើម្បីកាត់ក្តីឲ្យប្រជាជន ដែលរស់នៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាត គឺអស់អ្នកដែលស្គាល់ហ៊ូកុំនៃអុលឡោះជាម្ចាស់របស់អ្នកហើយ។ អ្នកក៏ត្រូវតែបង្ហាត់បង្រៀនអស់លោកដែលមិនស្គាល់ហ៊ូកុំដែរ។