និក្ខមនំ 15:2 - អាល់គីតាប2 អុលឡោះតាអាឡាជាកម្លាំងរបស់ខ្ញុំ ខ្ញុំសូមច្រៀងជូនទ្រង់ ទ្រង់សង្គ្រោះខ្ញុំ ទ្រង់ជាម្ចាស់របស់ខ្ញុំ ខ្ញុំសូមសរសើរតម្កើងទ្រង់។ ទ្រង់ជាម្ចាស់នៃឪពុករបស់ខ្ញុំ ខ្ញុំសូមលើកតម្កើងទ្រង់។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ព្រះយេហូវ៉ា ជាកម្លាំងរបស់ខ្ញុំ ហើយជាទំនុកដែលខ្ញុំច្រៀង ព្រះអង្គបានសង្គ្រោះខ្ញុំ ហើយជាព្រះរបស់ខ្ញុំ ខ្ញុំនឹងសរសើរតម្កើងព្រះអង្គ ជាព្រះនៃឪពុករបស់ខ្ញុំ ខ្ញុំនឹងលើកតម្កើងព្រះអង្គ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ព្រះអម្ចាស់ជាកម្លាំងរបស់ទូលបង្គំ ទូលបង្គំសូមច្រៀងថ្វាយព្រះអង្គ ព្រះអង្គសង្គ្រោះទូលបង្គំ ព្រះអង្គជាព្រះរបស់ទូលបង្គំ ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ។ ព្រះអង្គជាព្រះនៃឪពុករបស់ទូលបង្គំ ទូលបង្គំសូមលើកតម្កើងព្រះអង្គ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ព្រះយេហូវ៉ាទ្រង់ជាកំឡាំងនៃខ្ញុំ ហើយជាទំនុកដែលខ្ញុំច្រៀងផង ទ្រង់បានជួយសង្គ្រោះខ្ញុំ ហើយជាព្រះនៃខ្ញុំ ឯខ្ញុំនឹងលើកសរសើរដល់ទ្រង់ គឺជាព្រះនៃឪពុកខ្ញុំៗនឹងដំកើងទ្រង់ 参见章节 |
ហើយនាំគ្នាច្រៀងចំរៀងរបស់ណាពីម៉ូសាជាអ្នកបម្រើរបស់អុលឡោះ និងចំរៀងរបស់កូនចៀមថា៖ «ឱអុលឡោះតាអាឡាជាម្ចាស់ដ៏មានអំណាចលើអ្វីៗទាំងអស់អើយ ស្នាដៃរបស់ទ្រង់ប្រសើរឧត្ដមគួរឲ្យកោតស្ញប់ស្ញែងពន់ពេកណាស់! ឱស្តេចនៃប្រជាជាតិទាំងឡាយអើយ មាគ៌ារបស់ទ្រង់សុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់!
ទ្រង់មានបន្ទូលមកខ្ញុំថា: អ្នកមិនគ្រាន់តែជាអ្នកបម្រើ ដែលណែនាំកុលសម្ព័ន្ធនៃកូនចៅ របស់យ៉ាកកូបឲ្យងើបឡើង និងនាំកូនចៅអ៊ីស្រអែលដែលនៅសេសសល់ ឲ្យវិលមកវិញប៉ុណ្ណោះទេ គឺយើងបានតែងតាំងអ្នកឲ្យធ្វើជាពន្លឺ បំភ្លឺជាតិសាសន៍នានា និងឲ្យនាំការសង្គ្រោះរហូតទៅដល់ស្រុកដាច់ស្រយាលនៃផែនដី។
សម្ពន្ធមេត្រីថ្មី ដែលយើងនឹងចងជាមួយប្រជាជនអ៊ីស្រអែលនៅពេលខាងមុខ មានដូចតទៅ: យើងនឹងដាក់ហ៊ូកុំរបស់យើងនៅក្នុងជម្រៅចិត្តរបស់ពួកគេ យើងនឹងចារហ៊ូកុំនោះក្នុងចិត្តគំនិតរបស់ពួកគេ យើងនឹងធ្វើជាម្ចាស់របស់ពួកគេ ពួកគេធ្វើជាប្រជារាស្ត្ររបស់យើង - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។