នាងអេសធើរ 9:15 - អាល់គីតាប15 ជនជាតិយូដាបានជួបជុំគ្នាក្នុងក្រុងស៊ូសាន នៅថ្ងៃទីដប់បួន ក្នុងខែផល្គុនដែរ ហើយប្រហារជីវិតមនុស្សបីរយនាក់ទៀត តែមិនរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេទេ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ពួកសាសន៍យូដា ដែលនៅក្រុងស៊ូសាន ក៏ប្រមូលផ្ដុំគ្នា នៅថ្ងៃទីដប់បួន ក្នុងខែផល្គុននោះឯង ហើយគេសម្លាប់មនុស្សបីរយនាក់ទៀត នៅក្រុងស៊ូសាន តែគេមិនបានរឹបអូសយកទ្រព្យសម្បត្តិទេ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 ជនជាតិយូដាបានជួបជុំគ្នាក្នុងក្រុងស៊ូសាន នៅថ្ងៃទីដប់បួន ក្នុងខែផល្គុនដែរ ហើយប្រហារជីវិតមនុស្សបីរយនាក់ទៀត តែមិនរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេទេ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 ពួកសាសន៍យូដា ដែលនៅក្រុងស៊ូសាន ក៏មូលគ្នា នៅថ្ងៃ១៤ ខែផល្គុននោះឯង ហើយគេសំឡាប់មនុស្ស៣០០នាក់ទៀត នៅស៊ូសាន តែគេមិនប៉ះពាល់ដល់របឹបទេ 参见章节 |
ក្នុងលិខិតនោះ ស្តេចអនុញ្ញាតឲ្យជនជាតិយូដា នៅក្នុងទីក្រុងទាំងមូលប្រមូលផ្ដុំគ្នា ការពារអាយុជីវិតរបស់ខ្លួន។ ជនជាតិយូដាក៏មានសិទ្ធិសម្លាប់រង្គាលអស់អ្នកនៅក្នុងចំណោមជាតិសាសន៍ ឬនៅតាមអាណាខេត្តទាំងឡាយ ដែលបៀតបៀនខ្លួនដែរ។ ពួកគេក៏អាចសម្លាប់ប្រពន្ធកូនរបស់អ្នកទាំងនោះ ហើយរឹបអូសយកទ្រព្យសម្បត្តិទៀតផង។
ស្តេចមានប្រសាសន៍ទៅកាន់មហាក្សត្រិយានីអេសធើរថា៖ «គ្រាន់តែនៅក្នុងក្រុងស៊ូសានជារាជធានី ជនជាតិយូដាបានសម្លាប់មនុស្សដល់ទៅប្រាំរយនាក់ ព្រមទាំងកូនប្រុសរបស់លោកហាម៉ាន ទាំងដប់នាក់។ ដូច្នេះ ក្នុងអាណាខេត្តទាំងមូលមិនដឹងជាពួកគេសម្លាប់អស់ប៉ុន្មាននាក់ទេ។ ប៉ុន្តែ តើនាងចង់បានអ្វីទៀត យើងនឹងប្រទានតាមសំណូមពរទាំងអស់ នាងសុំអ្វី ក៏យើងប្រទានឲ្យដែរ»។