នាងអេសធើរ 8:10 - អាល់គីតាប10 គេបានសរសេរសារក្នុងនាមស្តេចអហាស៊ូរុស ប្រថាប់ត្រាស្តេច ហើយអ្នកនាំសារត្រូវជិះសេះដែលមានពូជល្អ យកពីក្រោលរបស់ស្ដេច នាំសារទៅចែកផ្សាយ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ម៉ាដេកាយ បានសរសេរក្នុងនាមព្រះបាទអ័ហាស៊ូរុស ប្រថាប់ត្រាដោយព្រះទម្រង់រាជ្យ ហើយផ្ញើទៅតាមរយៈពួកអ្នករត់សំបុត្រ ដែលជិះសេះ ជាសេះលឿន ជាពូជដែលយកពីក្រោលរបស់ស្តេច 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 គេបានសរសេររាជសារក្នុងនាមព្រះចៅអហាស៊ូរុស ប្រថាប់ត្រាហ្លួង ហើយអ្នកនាំសារត្រូវជិះសេះដែលមានពូជល្អ យកពីក្រោលរបស់ស្ដេច នាំរាជសារទៅចែកផ្សាយ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 លោកបានធ្វើសំបុត្រនោះ ដោយនូវព្រះនាមនៃស្តេចអ័ហាស៊ូរុស ព្រមទាំងប្រថាប់ត្រាដោយព្រះរាជទំរង់ រួចផ្ញើទៅ ដោយសារពួកអ្នករត់សំបុត្រ ដែលជិះសេះ ជាសត្វយ៉ាងលឿន ដែលនៅក្នុងក្រសួងស្តេច 参见章节 |
ប្រជាជាតិទាំងនោះនឹងនាំបងប្អូនអ្នករាល់គ្នា ដែលរស់នៅក្នុងចំណោមពួកគេ មកជូនអុលឡោះតាអាឡា។ ពួកគេហែហមបងប្អូនទាំងនោះ ដែលជិះសេះ រទេះ អង្រឹងស្នែង លា និងអូដ្ឋ រហូតមកដល់ភ្នំដ៏វិសុទ្ធរបស់យើង គឺក្រុងយេរូសាឡឹម ដូចជនជាតិអ៊ីស្រអែលធ្លាប់យកជំនូន ដាក់លើជើងពានដ៏វិសុទ្ធមកជូន នៅក្នុងដំណាក់នៃអុលឡោះដែរ។
ពួកអ្នកនាំសារធ្វើដំណើរពាសពេញស្រុកអ៊ីស្រអែល និងស្រុកយូដាទាំងមូល នាំសេចក្តីប្រកាសដែលចុះហត្ថលេខាដោយស្តេច និងចុះហត្ថលេខាដោយពួកមន្ត្រី។ ពួកគេប្រកាសតាមបញ្ជារបស់ស្តេចដូចតទៅ៖ «កូនចៅអ៊ីស្រអែលដែលនៅសេសសល់ ហើយគេចផុតពីកណ្តាប់ដៃរបស់ស្តេចស្រុកអាស្ស៊ីរីអើយ ចូរនាំគ្នាវិលមករកអុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីព្រហ៊ីម អ៊ីសាហាក់ និងអ៊ីស្រអែល ដើម្បីឲ្យទ្រង់វិលមករកអ្នករាល់គ្នាវិញដែរ។