ទំនុកតម្កើង 97:10 - អាល់គីតាប10 អស់អ្នកដែលស្រឡាញ់អុលឡោះតាអាឡាអើយ ចូរស្អប់អំពើអាក្រក់! ទ្រង់នឹងថែរក្សាអាយុជីវិតអស់អ្នក ដែលស្មោះត្រង់នឹងទ្រង់ ទ្រង់ដោះលែងគេឲ្យរួចពីកណ្ដាប់ដៃ របស់មនុស្សអាក្រក់។ 参见章节ព្រះគម្ពីរខ្មែរសាកល10 អ្នកដែលស្រឡាញ់ព្រះយេហូវ៉ាអើយ ចូរស្អប់ការអាក្រក់! ព្រះអង្គទ្រង់រក្សាព្រលឹងនៃវិសុទ្ធជនរបស់ព្រះអង្គ ព្រះអង្គនឹងរំដោះពួកគេពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ឱអស់អ្នកដែលស្រឡាញ់ដល់ព្រះយេហូវ៉ាអើយ ចូរស្អប់អំពើអាក្រក់! ព្រះអង្គការពារជីវិតពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ ព្រះអង្គរំដោះគេឲ្យរួចពីកណ្ដាប់ដៃ មនុស្សអាក្រក់។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 អស់អ្នកដែលស្រឡាញ់ព្រះអម្ចាស់អើយ ចូរស្អប់អំពើអាក្រក់! ព្រះអង្គនឹងថែរក្សាអាយុជីវិតអស់អ្នក ដែលស្មោះត្រង់នឹងព្រះអង្គ ព្រះអង្គដោះលែងគេឲ្យរួចពីកណ្ដាប់ដៃ របស់មនុស្សអាក្រក់។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ឱពួកអ្នកដែលស្រឡាញ់ដល់ព្រះយេហូវ៉ាអើយ ចូរស្អប់ការអាក្រក់ចុះ ទ្រង់ទំនុកបំរុងព្រលឹងនៃពួកអ្នកបរិសុទ្ធរបស់ទ្រង់ ក៏ជួយគេឲ្យរួចពីកណ្តាប់ដៃនៃពួកមនុស្សអាក្រក់ 参见章节 |
ស្តេចនេប៊ូក្នេសាមានប្រសាសន៍ទៀតថា៖ «សូមសរសើរតម្កើងអុលឡោះជាម្ចាស់របស់លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ដែលបានចាត់ម៉ាឡាអ៊ីកាត់ឲ្យមករំដោះអ្នកបម្រើរបស់ទ្រង់។ អ្នកទាំងបីបានទុកចិត្តលើអុលឡោះ ហើយមិនព្រមធ្វើតាមបញ្ជារបស់ស្តេចទេ តែសុខចិត្តលះបង់ជីវិតជាជាងគោរពបម្រើ និងថ្វាយបង្គំព្រះផ្សេងក្រៅពីអុលឡោះជាម្ចាស់របស់ខ្លួន!