ទំនុកតម្កើង 96:11 - អាល់គីតាប11 ចូរឲ្យផ្ទៃមេឃមានអំណរសប្បាយ ឲ្យផែនដីបានរីករាយឡើង ហើយសមុទ្រ និងអ្វីៗដែលស្ថិតនៅក្នុងសមុទ្រ បន្លឺសំឡេងយ៉ាងអឺងកង! 参见章节ព្រះគម្ពីរខ្មែរសាកល11 ចូរឲ្យបណ្ដាមេឃអរសប្បាយ ចូរឲ្យផែនដីត្រេកអរ ចូរឲ្យសមុទ្រ និងរបស់សព្វសារពើដែលនៅទីនោះគ្រហឹមឡើង 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ចូរឲ្យផ្ទៃមេឃរីករាយឡើង ហើយឲ្យផែនដីបានត្រេកអរ ចូរឲ្យសមុទ្រលាន់ឮកងរំពង ព្រមទាំងអ្វីៗសព្វសារពើនៅទីនោះដែរ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ចូរឲ្យផ្ទៃមេឃមានអំណរសប្បាយ ឲ្យផែនដីបានរីករាយឡើង ហើយសមុទ្រ និងអ្វីៗដែលស្ថិតនៅក្នុងសមុទ្រ បន្លឺសំឡេងយ៉ាងអឺងកង! 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ចូរឲ្យផ្ទៃមេឃមានសេចក្ដីអំណរ ហើយឲ្យផែនដីបានរីករាយឡើង ឲ្យសមុទ្រលាន់ឮរំពងឡើង ព្រមទាំងរបស់សព្វសារពើនៅក្នុងនោះដែរ 参见章节 |
ផ្ទៃមេឃអើយ ចូរនាំគ្នាស្រែកហ៊ោឡើង ដ្បិតអុលឡោះតាអាឡាបានធ្វើអន្តរាគមន៍ហើយ ទីជម្រៅនៃផែនដីអើយ ចូរបន្លឺសំឡេងឡើង ភ្នំទាំងឡាយអើយ ចូរស្រែកអឺងកងឡើង រីឯព្រៃព្រឹក្សា និងរុក្ខជាតិទាំងអស់ ក៏ត្រូវបន្លឺសំឡេងរួមជាមួយគ្នាដែរ ដ្បិតអុលឡោះតាអាឡាបានលោះកូនចៅរបស់ យ៉ាកកូបហើយ ទ្រង់បានសំដែងសិរីរុងរឿងរបស់ទ្រង់ ដោយសង្គ្រោះជនជាតិអ៊ីស្រអែល។