ទំនុកតម្កើង 31:14 - អាល់គីតាប14 ឱអុលឡោះតាអាឡាអើយ ខ្ញុំសូមផ្ញើជីវិតលើទ្រង់! ខ្ញុំពោលថាទ្រង់ពិតជាម្ចាស់ របស់ខ្ញុំ។ 参见章节ព្រះគម្ពីរខ្មែរសាកល14 ប៉ុន្តែព្រះយេហូវ៉ាអើយ ទូលបង្គំបានជឿទុកចិត្តលើព្រះអង្គ ទូលបង្គំបានទូលថា៖ “ព្រះអង្គជាព្រះនៃទូលបង្គំ!”។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 តែ ឱព្រះយេហូវ៉ាអើយ ទូលបង្គំទុកចិត្តដល់ព្រះអង្គ ទូលបង្គំពោលថា «ព្រះអង្គជាព្រះរបស់ទូលបង្គំ»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ឱព្រះអម្ចាស់អើយ ទូលបង្គំសូមផ្ញើជីវិតលើព្រះអង្គ! ទូលបង្គំពោលថាព្រះអង្គពិតជាព្រះ របស់ទូលបង្គំ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 តែ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានទុកចិត្តដល់ទ្រង់ ទូលបង្គំបានថា ទ្រង់ជាព្រះនៃទូលបង្គំ 参见章节 |
ខ្ញុំឮមហាជននិយាយមួលបង្កាច់ខ្ញុំ ថា “អ្នកនេះដើរបំភ័យគេគ្រប់ទីកន្លែង ចូរប្ដឹងគាត់! ចូរយើងនាំគ្នាទៅប្ដឹងគាត់!”។ សូម្បីមិត្តសម្លាញ់ជិតដិតរបស់ខ្ញុំ ក៏ចាំតែចាប់កំហុសខ្ញុំដែរ។ គេនិយាយគ្នាថា “បើយើងលួងលោមបញ្ឆោតគាត់ យើងនឹងចាប់គាត់បាន ហើយយកគាត់មកធ្វើបាបសងសឹកតាមចិត្ត”។