ដានីយ៉ែល 5:3 - អាល់គីតាប3 ពេលនោះ គេក៏យកពែងមាសដែលបានរឹបយកពីម៉ាស្ជិទរបស់អុលឡោះនៅក្រុងយេរូសាឡឹម ហើយទាំងស្តេច ទាំងនាម៉ឺនមន្ត្រី ទាំងពួកភរិយា និងស្រីស្នំ បានប្រើពែងទាំងនោះសម្រាប់សេពសុរា។ 参见章节ព្រះគម្ពីរខ្មែរសាកល3 ដូច្នេះ គេបានយកភាជនៈមាស ដែលត្រូវបានយកចេញពីព្រះវិហារដែលជាដំណាក់របស់ព្រះនៅយេរូសាឡិមនោះមក ហើយស្ដេច និងពួកនាម៉ឺនរបស់ទ្រង់ ពួកមហេសីរបស់ទ្រង់ និងពួកស្រីស្នំរបស់ទ្រង់បានផឹកពីភាជនៈទាំងនោះ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ពេលនោះ គេក៏យកពែងមាសដែលបានរឹបអូសយកពីព្រះវិហារ គឺពីព្រះដំណាក់របស់ព្រះនៅក្រុងយេរូសាឡិមមក ហើយស្តេច និងពួកសេនាបតីរបស់ស្ដេច ព្រមទាំងពួកភរិយា និងពួកស្ត្រីអ្នកម្នាងរបស់ស្ដេច ក៏ផឹកពីពែងទាំងនោះ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ពេលនោះ គេក៏យកពែងមាសដែលបានរឹបយកពីព្រះវិហារ គឺពីព្រះដំណាក់របស់ព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម ហើយទាំងស្ដេច ទាំងនាម៉ឺនមន្ត្រី ទាំងពួកមហេសី និងស្រីស្នំ បានប្រើពែងទាំងនោះសម្រាប់សេពសុរា។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ដូច្នេះ គេក៏យកពែងមាស ដែលបានប្រមូលយកពីទីបរិសុទ្ធក្នុងព្រះវិហារនៃព្រះ ដែលនៅក្រុងយេរូសាឡិមមកថ្វាយ រួចស្តេច នឹងពួកសេនាបតីរបស់ទ្រង់ ព្រមទាំងពួកភរិយា នឹងពួកស្រីអ្នកម្នាងទាំងប៉ុន្មានក៏ផឹកពីពែងទាំងនោះ 参见章节 |
ស្តេចបានប្រឆាំងអុលឡោះជាម្ចាស់នៃសូរ៉កា ដោយបញ្ជាឲ្យគេយកពែងពីម៉ាស្ជិទរបស់ទ្រង់ មកចាក់ស្រាសម្រាប់ស្តេច សម្រាប់នាម៉ឺនមន្ត្រី សម្រាប់ពួកភរិយា និងពួកស្នំ។ បន្ទាប់មក ស្តេចបានសរសើរតម្កើងព្រះដែលធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ និងថ្មទៅវិញ ជាព្រះដែលមិនចេះមើល មិនចេះស្ដាប់ ហើយមិនដឹងអ្វីទាំងអស់ គឺស្តេចមិនបានលើកតម្កើងអុលឡោះដែលជាម្ចាស់អាយុ និងជាម្ចាស់លើដំណើរជីវិតរបស់ស្តេចឡើយ។