ដានីយ៉ែល 2:34 - អាល់គីតាប34 ពេលស្តេចកំពុងតែមើលនោះ ស្រាប់តែមានថ្មមួយដុំធ្លាក់ចុះមកដោយឯកឯង ហើយទង្គិចនឹងប្រអប់ជើងដែលធ្វើពីដែក និងដីឥដ្ឋ ធ្វើឲ្យប្រអប់ជើងរបស់រូបបដិមាបាក់បែកខ្ទេចខ្ទីអស់។ 参见章节ព្រះគម្ពីរខ្មែរសាកល34 ខណៈដែលព្រះករុណាកំពុងតែសង្កេតមើល មានថ្មមួយត្រូវបានកាត់ចេញ មិនមែនដោយដៃមនុស្ស ហើយបានទង្គិចនឹងរូបនោះត្រង់ប្រអប់ជើងរបស់វា ដែលធ្វើពីដែក និងដីឥដ្ឋ ក៏បំបាក់បំបែកវាទៅ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦34 ពេលព្រះករុណាកំពុងតែទតឃើញ ស្រាប់តែមានថ្មមួយដុំដាច់ចេញមក មិនមែនដោយសារដៃមនុស្ស ហើយថ្មនោះទង្គិចត្រូវរូបនោះ ត្រង់ប្រអប់ជើង ដែលធ្វើពីដែក និងដីឥដ្ឋ ធ្វើឲ្យប្រអប់ជើងនោះបែកខ្ទេចខ្ទីអស់។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥34 ពេលព្រះករុណាកំពុងតែទតមើលនោះ ស្រាប់តែមានថ្មមួយដុំធ្លាក់ចុះមកដោយឯកឯង ហើយទង្គិចនឹងប្រអប់ជើងដែលធ្វើពីដែក និងដីឥដ្ឋ ធ្វើឲ្យប្រអប់ជើងរបស់រូបបដិមាបាក់បែកខ្ទេចខ្ទីអស់។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤34 ទ្រង់បានទតឃើញ ដរាបដល់មានថ្ម១ដាប់ផ្តាច់ចេញ ឥតដៃអ្នកណាធ្វើ មកទង្គិចត្រូវរូបនោះត្រង់ប្រអប់ជើង ដែលធ្វើពីដែកនឹងដីឥដ្ឋ ក៏បំបាក់បំបែកខ្ទេចខ្ទីទៅ 参见章节 |
ប្រជាជនដ៏វិសុទ្ធនៃអុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតនឹងទទួលរាជ្យ អំណាចគ្រប់គ្រង និងទ្រព្យសម្បត្តិនៃរាជាណាចក្រទាំងប៉ុន្មាននៅលើផែនដីទាំងមូល។ រាជ្យរបស់គេជារាជ្យដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច មេគ្រប់គ្រងទាំងប៉ុន្មាននឹងនាំគ្នាបម្រើ ហើយស្ដាប់បង្គាប់ប្រជាជនដ៏វិសុទ្ធនោះ។
ស្ដេចទាំងដប់នឹងនាំគ្នាធ្វើសឹកជាមួយកូនចៀម តែកូនចៀមនឹងឈ្នះស្ដេចទាំងដប់ ដ្បិតគាត់ជាអម្ចាស់លើអម្ចាស់នានា និងជាស្តេច លើស្តេចនានា។ រីឯអស់អ្នកដែលនៅជាមួយកូនចៀម គឺអ្នកដែលអុលឡោះបានត្រាស់ហៅ និងបានជ្រើសរើស ហើយដែលមានជំនឿដ៏ស្មោះ ក៏នឹងមានជ័យជំនះ រួមជាមួយកូនចៀមដែរ»។
ប្រជាជនទាំងឡាយអើយ ចូរញាប់ញ័រ! ដ្បិតអ្នករាល់គ្នានឹងត្រូវវិនាសសូន្យ អស់អ្នកដែលស្ថិតនៅទីដាច់ស្រយាល នៃផែនដីអើយ ចូរផ្ទៀងត្រចៀកស្ដាប់! អ្នករាល់គ្នារៀបចំខ្លួនធ្វើសឹក តែអ្នករាល់គ្នាមុខជាត្រូវវិនាសសូន្យមិនខាន! ពិតមែនហើយ អ្នករាល់គ្នារៀបចំខ្លួនធ្វើសឹក តែអ្នករាល់គ្នាមុខជាត្រូវវិនាសសូន្យ!។