ដានីយ៉ែល 11:15 - អាល់គីតាប15 ទ័ពស្ដេចខាងជើងកាន់តែរុលទៅមុខ គេលើកដីយ៉ាងខ្ពស់ព័ទ្ធជុំវិញក្រុងមួយ ដែលមានកំពែងរឹងមាំ ហើយវាយយកក្រុងនោះ។ កងទ័ពរបស់ស្ដេចខាងត្បូង និងកងពលដ៏ពូកែៗរបស់ពួកគេ ពុំមានកម្លាំងអាចទប់ទល់ឡើយ។ 参见章节ព្រះគម្ពីរខ្មែរសាកល15 ដូច្នេះ ស្ដេចនៃទិសខាងជើងនឹងមក ហើយសង់របាំងឡោមព័ទ្ធ ក៏វាយយកទីក្រុងដ៏រឹងមាំ។ កងទ័ពនៃទិសខាងត្បូងនឹងនៅឈរមិនបានឡើយ គឺសូម្បីតែពលទ័ពសម្រិតសម្រាំងរបស់ស្ដេចនោះផង ដ្បិតគេគ្មានកម្លាំងនឹងនៅឈរឡើយ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ពេលនោះ ស្តេចខាងជើងនឹងចូលមក លើកដីព័ទ្ធជុំវិញ ហើយចាប់យកទីក្រុងដែលមានកំផែងយ៉ាងរឹងមាំ ឯកងទ័ពរបស់ស្ដេចខាងត្បូងមិនអាចទប់ទល់បានទេ សូម្បីតែទ័ពពិសេសរបស់ស្តេច ក៏មិនអាចទប់បានដែរ ដ្បិតនឹងគ្មានកម្លាំងទប់ទល់ឡើយ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 ទ័ពស្ដេចខាងជើងកាន់តែរុលទៅមុខ គេលើកដីយ៉ាងខ្ពស់ព័ទ្ធជុំវិញក្រុងមួយ ដែលមានកំពែងរឹងមាំ ហើយវាយយកក្រុងនោះ។ កងទ័ពរបស់ស្ដេចខាងត្បូង និងកងពលដ៏ពូកែៗរបស់ពួកគេ ពុំមានកម្លាំងអាចទប់ទល់ឡើយ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 យ៉ាងនោះ ស្តេចខាងជើងនឹងមកជីកស្នាមភ្លោះ ហើយចាប់យកបានទីក្រុងដែលមានគ្រឿងការពារជាបរិបូរ ឯពលទ័ពរបស់ស្រុកខាងត្បូង នឹងធន់នៅមិនបាន ព្រមទាំងពលជ្រើសរើសរបស់ស្តេចនោះផង ក៏នឹងគ្មានកំឡាំងល្មមទប់ទល់ឡើយ 参见章节 |
ប៉ុន្មានឆ្នាំក្រោយមកទៀត គេនឹងចងស្ពានមេត្រីជាមួយគ្នាវិញ គឺបុត្រីរបស់ស្ដេចអាណាចក្រខាងត្បូង នឹងទៅនៅជាមួយស្ដេចរបស់អាណាចក្រខាងជើង ដើម្បីបញ្ជាក់អំពីចំណងនៃស្ពានមេត្រីនេះ។ ប៉ុន្តែ នាងរក្សាអំណាចមិនបានយូរទេ ហើយស្ដេចខាងត្បូង និងរាជវង្សក៏មិនស្ថិតស្ថេរដែរ គឺទាំងនាង ទាំងអស់អ្នកដែលហែហមនាង ទាំងបិតា ទាំងអ្នកដែលជួយគាំទ្រនាង នឹងត្រូវគេប្រហារជីវិតនៅពេលនោះ។