ចោទិយកថា 19:5 - អាល់គីតាប5 ពេលគាត់លើកពូថៅកាប់ដើមឈើ ស្រាប់តែផ្លែពូថៅរបូតចេញពីដង ទៅប៉ះគូកនរបស់ខ្លួនបណ្តាលឲ្យស្លាប់។ ពេលនោះ គាត់អាចរត់ទៅជ្រកនៅក្នុងក្រុងជំរកណាមួយ ដើម្បីរក្សាអាយុជីវិតរបស់ខ្លួន។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ឧបមាថា មានអ្នកណាម្នាក់ទៅកាប់ឈើនៅក្នុងព្រៃជាមួយអ្នកជិតខាង ហើយក៏លើកពូថៅកាប់រំលំដើមឈើ ស្រាប់តែផ្លែពូថៅរបូតចេញពីដង ទៅប៉ះអ្នកជិតខាងបណ្ដាលឲ្យស្លាប់។ ដូច្នេះ អ្នកនោះអាចរត់ទៅជ្រកកោនក្នុងក្រុងណាមួយ ដើម្បីឲ្យរួចជីវិត។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ពេលគាត់លើកពូថៅកាប់ដើមឈើ ស្រាប់តែផ្លែពូថៅរបូតចេញពីដង ទៅប៉ះគូកនរបស់ខ្លួនបណ្ដាលឲ្យស្លាប់។ ពេលនោះ គាត់អាចរត់ទៅជ្រកនៅក្នុងក្រុងជម្រកណាមួយ ដើម្បីរក្សាអាយុជីវិតរបស់ខ្លួន។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ឧបមាដូចជាមនុស្សណាម្នាក់ ដែលទៅព្រៃកាប់ឧសជាមួយនឹងអ្នកជិតខាងខ្លួន ហើយក៏លើកពូថៅឡើង នឹងកាប់រំលំដើមឈើ ស្រាប់តែផ្លែរបូតចេញពីដង ទៅត្រូវអ្នកជិតខាងដល់ស្លាប់ ដូច្នេះត្រូវឲ្យអ្នកនោះរត់ទៅជ្រកអាស្រ័យនៅទីក្រុងណាមួយនោះ ឲ្យបានរួចជីវិតចុះ 参见章节 |