ចោទិយកថា 11:25 - អាល់គីតាប25 គ្មាននរណាម្នាក់អាចតទល់នឹងអ្នករាល់គ្នាបានឡើយ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា នឹងធ្វើឲ្យប្រជាជននៅក្នុងស្រុកទាំងប៉ុន្មាន ដែលអ្នករាល់គ្នាឆ្លងកាត់ ភិតភ័យ និងកោតខ្លាចអ្នករាល់គ្នា ដូចទ្រង់មានបន្ទូលសន្យា។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦25 គ្មានអ្នកណាម្នាក់នឹងអាចឈរនៅមុខអ្នករាល់គ្នាបានឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងបណ្ដាលឲ្យស្រុកទាំងមូលដែលអ្នករាល់គ្នាដាក់ជើងជាន់ ភិតភ័យ ហើយខ្លាចអ្នករាល់គ្នា ដូចព្រះអង្គបានសន្យានឹងអ្នក។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥25 គ្មាននរណាម្នាក់អាចតទល់នឹងអ្នករាល់គ្នាឡើយ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នឹងធ្វើឲ្យប្រជាជននៅក្នុងស្រុកទាំងប៉ុន្មាន ដែលអ្នករាល់គ្នាឆ្លងកាត់ ភិតភ័យ និងកោតខ្លាចអ្នករាល់គ្នា ដូចព្រះអង្គមានព្រះបន្ទូលសន្យា។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤25 គ្មានមនុស្សណាមួយនឹងអាចឈរនៅមុខឯងរាល់គ្នាបានឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងបណ្តាលស្រុកទាំងមូលដែលឯងរាល់គ្នាទៅជាន់នោះ ឲ្យមានសេចក្ដីភ័យញ័រ ហើយឲ្យស្ញែងខ្លាចចំពោះឯងរាល់គ្នា ដូចជាទ្រង់បានមានបន្ទូលនឹងឯងហើយ។ 参见章节 |
កាលស្តេចទាំងប៉ុន្មាននៃជនជាតិអាម៉ូរី ដែលនៅត្រើយខាងលិចទន្លេយ័រដាន់ និងស្តេចទាំងប៉ុន្មាននៃជនជាតិកាណាន ដែលនៅតាមមាត់សមុទ្រ ឮដំណឹងថា អុលឡោះតាអាឡាធ្វើឲ្យទន្លេយ័រដាន់រីងស្ងួតនៅចំពោះមុខជនជាតិអ៊ីស្រអែល រហូតដល់គេឆ្លងផុត ស្តេចទាំងនោះបាក់ទឹកចិត្ត និងភ័យលោះព្រលឹងនៅចំពោះមុខជនជាតិអ៊ីស្រអែល។