កិច្ចការ 25:26 - អាល់គីតាប26 ខ្ញុំគ្មានមូលហេតុអ្វីច្បាស់លាស់ ដើម្បីសរសេរសេចក្ដីរាយការណ៍ជូនស្តេចអធិរាជ អំពីសំណុំរឿងគាត់ទាល់តែសោះ។ ហេតុនេះហើយបានជាខ្ញុំឲ្យគេនាំគាត់មកជួបអស់លោក ជាពិសេស ជួបស្តេចផ្ទាល់។ ដូច្នេះនៅពេលសួរចម្លើយគាត់រួច ខ្ញុំនឹងមានមូលហេតុ សរសេរសេចក្ដីរាយការណ៍បាន។ 参见章节ព្រះគម្ពីរខ្មែរសាកល26 ទាក់ទងនឹងអ្នកនេះ ខ្ញុំគ្មានអ្វីច្បាស់លាស់សរសេរថ្វាយព្រះចៅអធិរាជទេ ដូច្នេះខ្ញុំបាននាំគាត់ចេញមកនៅមុខអស់លោក ជាពិសេសនៅមុខព្រះករុណាព្រះបាទអ័គ្រីប៉ា ដើម្បីឲ្យខ្ញុំមានរឿងខ្លះនឹងសរសេរ នៅពេលបានសួរចម្លើយគាត់ហើយ។ 参见章节Khmer Christian Bible26 ប៉ុន្ដែ ខ្ញុំគ្មានសំណុំរឿងច្បាស់លាស់អំពីគាត់សរសេរថ្វាយទៅព្រះចៅអធិរាជទេ ដូច្នេះហើយបានជាខ្ញុំនាំគាត់មកនៅចំពោះមុខអស់លោក ជាពិសេស ឱស្ដេចអ័គ្រីប៉ាអើយ! គឺនៅចំពោះមុខព្រះអង្គ ដើម្បីបន្ទាប់ពីមានការស៊ើបអង្កេត ខ្ញុំអាចមានសំណុំរឿងសរសេរបាន 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦26 ទូលបង្គំគ្មានអ្វីច្បាស់លាស់ ដើម្បីសរសេរថ្វាយព្រះអម្ចាស់នៃទូលបង្គំ អំពីសំណុំរឿងរបស់គាត់សោះ។ ហេតុនេះហើយបានជាទូលបង្គំនាំគាត់មកជួបអស់លោក ជាពិសេសមកជួបព្រះករុណាព្រះបាទអ័គ្រីប៉ា ដើម្បីកាលណាបានសួរចម្លើយគាត់រួចហើយ នោះទូលបង្គំអាចមានរឿងខ្លះនឹងសរសេរ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥26 ខ្ញុំគ្មានមូលហេតុអ្វីច្បាស់លាស់ ដើម្បីសរសេរសេចក្ដីរាយការណ៍ថ្វាយព្រះមហាក្សត្រាធិរាជ អំពីសំណុំរឿងគាត់ទាល់តែសោះ។ ហេតុនេះហើយបានជាខ្ញុំឲ្យគេនាំគាត់មកជួបអស់លោក ជាពិសេស ជួបព្រះករុណាផ្ទាល់។ ដូច្នេះ នៅពេលសួរចម្លើយគាត់រួច ខ្ញុំនឹងមានមូលហេតុ សរសេរសេចក្ដីរាយការណ៍បាន។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤26 តែទូលបង្គំគ្មានរឿងអ្វីជាប្រាកដ នឹងសរសេរថ្វាយដល់ព្រះអម្ចាស់នៃទូលបង្គំ ពីដំណើរវាទេ ហេតុនោះបានជាទូលបង្គំនាំវាមកនៅទីចំពោះមុខនៃអស់លោកទាំងឡាយ មានព្រះរាជាជាដើម ឱព្រះរាជាអ័គ្រីប៉ាអើយ ដើម្បីកាលណាបានពិចារណាសួរវារួចហើយ នោះទូលបង្គំនឹងបានរឿងអ្វីខ្លះ ឲ្យដាក់ចុះក្នុងសំបុត្រ 参见章节 |