កិច្ចការ 25:11 - អាល់គីតាប11 ប្រសិនបើខ្ញុំមានទោសអ្វី ឬបានប្រព្រឹត្ដអ្វីខុស សមនឹងមានទោសដល់ជីវិតនោះ ខ្ញុំមិនរួញរានឹងស្លាប់ទេ។ ប៉ុន្ដែ ប្រសិនបើពាក្យដែលលោកទាំងនេះចោទខ្ញុំមិនពិតទេ គ្មាននរណាម្នាក់មានសិទ្ធិប្រគល់ខ្ញុំទៅឲ្យគេឡើយ។ ខ្ញុំសូមឡើងទៅស្តេចអធិរាជវិញ»។ 参见章节ព្រះគម្ពីរខ្មែរសាកល11 ដោយហេតុនេះ ប្រសិនបើខ្ញុំបានធ្វើខុស ឬប្រព្រឹត្តអ្វីសមតែស្លាប់ នោះខ្ញុំមិនប្រកែកនឹងស្លាប់ទេ ប៉ុន្តែប្រសិនបើអ្វីដែលអ្នកទាំងនេះកំពុងចោទប្រកាន់ខ្ញុំមិនពិតវិញ នោះគ្មានអ្នកណាអាចប្រគល់ខ្ញុំទៅពួកគេបានឡើយ។ ខ្ញុំសូមប្ដឹងឧទ្ធរណ៍ទៅសេសារ”។ 参见章节Khmer Christian Bible11 បើសិនខ្ញុំធ្វើខុស ឬធ្វើអ្វីមួយសមស្លាប់មែននោះ ខ្ញុំមិនរួញរានឹងស្លាប់ឡើយ ប៉ុន្ដែបើសេចក្ដីដែលអ្នកទាំងនេះចោទប្រកាន់ខ្ញុំគ្មានហេតុផលទេនោះ គ្មានអ្នកណាម្នាក់អាចប្រគល់ខ្ញុំទៅឲ្យពួកគេបានឡើយ ខ្ញុំសូមប្ដឹងឧទ្ធរណ៍ទៅព្រះចៅអធិរាជ»។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ដូច្នេះ ប្រសិនបើខ្ញុំបាទបានធ្វើអ្វីខុស ហើយបានប្រព្រឹត្តអ្វីមួយដែលសមនឹងស្លាប់ នោះខ្ញុំបាទមិនរុញរានឹងស្លាប់ឡើយ។ ប៉ុន្ដែ បើរឿងដែលអស់លោកទាំងនោះចោទខ្ញុំបាទមិនពិតវិញ នោះគ្មានអ្នកណាអាចនឹងប្រគល់ខ្ញុំបាទទៅឲ្យគេបានឡើយ។ ខ្ញុំបាទសូមរើក្តីនេះទៅសេសារវិញ»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ប្រសិនបើខ្ញុំបាទមានទោសអ្វី ឬបានប្រព្រឹត្តអ្វីខុស សមនឹងមានទោសដល់ជីវិតនោះ ខ្ញុំបាទមិនរួញរានឹងស្លាប់ទេ។ ប៉ុន្តែ ប្រសិនបើពាក្យដែលលោកទាំងនេះចោទខ្ញុំបាទមិនពិតទេ គ្មាននរណាម្នាក់មានសិទ្ធិប្រគល់ខ្ញុំបាទទៅឲ្យគេឡើយ។ ខ្ញុំបាទសូមឡើងទៅព្រះចៅអធិរាជវិញ»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 បើសិនជាខ្ញុំប្របាទបានធ្វើអ្វីខុស ឬដែលគួរនឹងស្លាប់ នោះខ្ញុំប្របាទក៏យល់ព្រមនឹងស្លាប់ឥតប្រកែក តែបើរឿងដែលគេចោទខ្ញុំប្របាទមិនពិតវិញ នោះគ្មានអ្នកណាអាចនឹងបញ្ជូនទៅឲ្យគេបានឡើយ ខ្ញុំប្របាទសូមរើក្តីនេះដល់សេសារវិញ 参见章节 |
ប៉ុន្ដែ លោកប៉ូលមានប្រសាសន៍ទៅតម្រួតទាំងនោះថា៖ «យើងជាជនជាតិរ៉ូម៉ាំង គេបានវាយយើងនឹងរំពាត់នៅមុខប្រជុំជន ដោយពុំបានជំនុំជម្រះជាមុន ហើយក៏យកយើងមកដាក់គុកទៀត ឥឡូវនេះ គេចង់ដោះលែងយើងដោយស្ងាត់ៗ! ទេ មិនបានទេ! អ្នកទាំងនោះត្រូវតែមកដោះលែងយើងផ្ទាល់តែម្ដងទើបបាន»។