កិច្ចការ 25:10 - អាល់គីតាប10 លោកប៉ូលតបថា៖ «ខ្ញុំឈរនៅមុខតុលាការរបស់ស្តេចអធិរាជដូច្នេះ គឺទីនេះហើយដែលឯកឧត្ដមត្រូវកាត់ក្ដីឲ្យខ្ញុំ។ ខ្ញុំពុំបានធ្វើអ្វីខុសនឹងសាសន៍យូដាទេ ដូចឯកឧត្ដមជ្រាបច្បាស់ហើយ។ 参见章节ព្រះគម្ពីរខ្មែរសាកល10 ប៉ូលឆ្លើយថា៖ “ខ្ញុំកំពុងឈរនៅមុខទីកាត់ក្ដីរបស់សេសារ ជាកន្លែងដែលគួរកាត់ក្ដីខ្ញុំ។ ខ្ញុំមិនបានធ្វើខុសអ្វីនឹងជនជាតិយូដាទេ ដូចដែលលោកជ្រាបច្បាស់ហើយ។ 参见章节Khmer Christian Bible10 ពេលនោះ លោកប៉ូលឆ្លើយថា៖ «ដូចដែលលោកដឹងច្បាស់ហើយថា ខ្ញុំបានឈរនៅចំពោះមុខសាលាក្ដីរបស់ព្រះចៅអធិរាជហើយ ជាកន្លែងដែលខ្ញុំត្រូវទទួលការជំនុំជម្រះ ខ្ញុំមិនបានធ្វើអ្វីខុសនឹងពួកជនជាតិយូដាឡើយ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ប៉ុន្ដែ លោកប៉ុលមានប្រសាសន៍ថា៖ «ខ្ញុំបាទកំពុងឈរនៅមុខសាលាក្តីរបស់សេសារ ជាកន្លែងដែលគួរកាត់ក្ដីខ្ញុំបាទ។ ខ្ញុំបាទមិនបានប្រព្រឹត្តខុសនឹងពួកសាសន៍យូដាទេ ដូចឯកឧត្តមជ្រាបស្រាប់ហើយ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 លោកប៉ូលតបថា៖ «ខ្ញុំបាទឈរនៅមុខតុលាការរបស់ព្រះចៅអធិរាជដូច្នេះ គឺទីនេះហើយដែលឯកឧត្ដមត្រូវកាត់ក្ដីឲ្យខ្ញុំបាទ។ ខ្ញុំបាទពុំបានធ្វើអ្វីខុសនឹងសាសន៍យូដាទេ ដូចឯកឧត្ដមជ្រាបច្បាស់ហើយ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 នោះប៉ុលឆ្លើយថា ខ្ញុំប្របាទឈរនៅមុខទីជំនុំជំរះក្តីនៃសេសារ ជាកន្លែងដែលគួរជំនុំជំរះខ្ញុំប្របាទ ខ្ញុំប្របាទគ្មានធ្វើខុសអ្វីនឹងពួកសាសន៍យូដាទេ ដូចជាព្រះតេជព្រះគុណក៏ជ្រាបច្បាស់ហើយ 参见章节 |