កិច្ចការ 21:30 - អាល់គីតាប30 ពេលនោះ មានកើតចលាចលពេញទីក្រុង ប្រជាជននាំគ្នារត់មកពីគ្រប់ទិសទី។ គេបានចាប់លោកប៉ូលអូសចេញពីម៉ាស្ជិទ រួចបិទទ្វារភ្លាម។ 参见章节ព្រះគម្ពីរខ្មែរសាកល30 ពេលនោះ ទីក្រុងទាំងមូលជ្រួលច្របល់ ហើយប្រជាជនក៏រត់មកចោមរោម ពួកគេចាប់ប៉ូលអូសចេញទៅខាងក្រៅព្រះវិហារ រួចទ្វារក៏បានបិទភ្លាម។ 参见章节Khmer Christian Bible30 ពេលនោះ មានចលាចលពេញក្រុងទាំងមូល មនុស្សបានរត់មកចោមរោមចាប់លោកប៉ូលអូសចេញពីព្រះវិហារ ហើយបានបិទទ្វារវិញភ្លាម។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦30 ពេលនោះ ទីក្រុងទាំងមូលក៏ជ្រួលប្របល់ ហើយប្រជាជនរត់មកជួបជុំគ្នា។ គេបានចាប់លោកប៉ុល ហើយអូសលោកចេញទៅខាងក្រៅព្រះវិហារ រួចបិទទ្វារភ្លាម។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥30 ពេលនោះ មានកើតចលាចលពេញទីក្រុង ប្រជាជននាំគ្នារត់មកពីគ្រប់ទិសទី។ គេបានចាប់លោកប៉ូលអូសចេញពីព្រះវិហារ* រួចបិទទ្វារភ្លាម។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤30 នោះក្រុងទាំងមូលក៏កើតជ្រួលជ្រើម បណ្តាជនទាំងឡាយ គេរត់មកមូលគ្នា កាលចាប់ប៉ុលបានហើយ នោះគេទាញកន្ត្រាក់គាត់ចេញទៅខាងក្រៅព្រះវិហារ រួចបិទទ្វារភ្លាម 参见章节 |
ពេលខ្ញុំធ្វើដំណើរ ខ្ញុំតែងតែជួបប្រទះគ្រោះថ្នាក់ជាញឹកញាប់នៅតាមទន្លេ គ្រោះថ្នាក់ដោយចោរប្លន់ គ្រោះថ្នាក់មកពីជនរួមជាតិរបស់ខ្ញុំ គ្រោះថ្នាក់មកពីសាសន៍ដទៃ គ្រោះថ្នាក់ក្នុងទីក្រុង គ្រោះថ្នាក់នៅវាលរហោស្ថាន គ្រោះថ្នាក់នៅក្នុងសមុទ្រ គ្រោះថ្នាក់ព្រោះតែពួកបងប្អូនក្លែងក្លាយ។