២ សាំយូអែល 19:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ពេលនោះ លោកយ៉ូអាប់ចូលគាល់ស្ដេចនៅក្នុងបន្ទប់ ហើយទូលថា៖ «ពលទាហានទាំងអស់បានសង្គ្រោះព្រះករុណា ព្រមទាំងបុត្រាបុត្រី និងស្រីស្នំទាំងប៉ុន្មាន តែថ្ងៃនេះ ព្រះករុណាធ្វើឲ្យពួកគេត្រូវអាម៉ាស់ទៅវិញ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ពេលនោះ យ៉ូអាប់មកគាល់ស្តេចនៅក្នុងដំណាក់ ទូលថា៖ «នៅថ្ងៃនេះ ព្រះករុណាបានធ្វើឲ្យពួកប្រជាជនទាំងឡាយ ដែលជាអ្នកបម្រើរបស់ព្រះករុណាមានសេចក្ដីខ្មាស គឺជាពួកអ្នកដែលបានសង្គ្រោះដល់ព្រះជន្មព្រះករុណា និងបុត្រា បុត្រី ពួកភរិយា ព្រមទាំងពួកអ្នកម្នាងរបស់ព្រះករុណាផង 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 គ្រានោះ យ៉ូអាប់មកឯស្តេច នៅក្នុងព្រះរាជមន្ទីរទូលថា នៅថ្ងៃនេះ ព្រះករុណាបានធ្វើឲ្យពួកប្រជាជនទាំងឡាយ ដែលជាពួកអ្នកបំរើទ្រង់មានសេចក្ដីខ្មាស គឺជាពួកអ្នកដែលបានជួយសង្គ្រោះដល់ព្រះជន្មនៃព្រះករុណា នឹងព្រះរាជបុត្រា បុត្រី ពួកភរិយា ហើយនឹងពួកអ្នកម្នាងរបស់ព្រះករុណានៅថ្ងៃនេះផង 参见章节អាល់គីតាប5 ពេលនោះ លោកយ៉ូអាប់ចូលជួបទតនៅក្នុងបន្ទប់ ហើយជម្រាបថា៖ «ពលទាហានទាំងអស់បានសង្គ្រោះស្តេច ព្រមទាំងបុត្រាបុត្រី និងស្រីស្នំទាំងប៉ុន្មាន តែថ្ងៃនេះ ស្តេចធ្វើឲ្យពួកគេត្រូវអាម៉ាស់ទៅវិញ។ 参见章节 |
ពេលនោះ ព្រះអង្គក៏ប្រគល់ពួកគេ ទៅក្នុងកណ្ដាប់ដៃរបស់បច្ចាមិត្ត ហើយបច្ចាមិត្តជិះជាន់សង្កត់សង្កិនពួកគេ។ ពេលមានអាសន្ន ពួកគេស្រែកអង្វរព្រះអង្គ ព្រះអង្គស្ដាប់ពួកគេពីស្ថានបរមសុខ* ហើយអាណិតអាសូរពួកគេយ៉ាងខ្លាំង ព្រះអង្គប្រទានអ្នករំដោះ មកសង្គ្រោះពួកគេឲ្យរួចពីកណ្ដាប់ដៃ របស់បច្ចាមិត្ត។
ព្រះករុណាស្រឡាញ់អ្នកដែលស្អប់ព្រះករុណា ហើយស្អប់អ្នកដែលស្រឡាញ់ព្រះករុណាទៅវិញ។ នៅថ្ងៃនេះ ព្រះករុណាបង្ហាញថា ព្រះករុណាមិនគិតគូរដល់មេបញ្ជាការ និងពលទាហានទេ។ ទូលបង្គំដឹងថា ប្រសិនបើស្ដេចអាប់សាឡុមនៅរស់ ហើយទូលបង្គំទាំងអស់គ្នាស្លាប់ ព្រះករុណាមុខជាយល់ថាជាការធម្មតា។