២ របាក្សត្រ 21:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ផ្ទុយទៅវិញ ព្រះករុណាដើរតាមផ្លូវរបស់ស្ដេចទាំងឡាយនៃស្រុកអ៊ីស្រាអែល ព្រះករុណាទាក់ទាញអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ឲ្យគោរពព្រះដទៃ ដូចរាជវង្សរបស់ស្ដេចអហាប់បានប្រព្រឹត្ត ហើយព្រះករុណាបានសម្លាប់ប្អូនបង្កើតរបស់ព្រះករុណា ដែលសុទ្ធតែជាមនុស្សប្រសើរជាងព្រះករុណាដែរ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 គឺបានដើរតាមផ្លូវរបស់ពួកស្តេចអ៊ីស្រាអែលវិញ ព្រមទាំងបណ្ដាលឲ្យពួកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមផិតព្រះ ដូចជាពួកវង្សរបស់ព្រះបាទអ័ហាប់ដែរ ហើយដោយព្រោះទ្រង់បានសម្លាប់កនិដ្ឋាទាំងប៉ុន្មាន ជាព្រះវង្សរបស់បិតាទ្រង់ ដែលសុទ្ធតែល្អជាងទ្រង់ផង 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 គឺបានដើរតាមផ្លូវរបស់ពួកស្តេចអ៊ីស្រាអែលវិញ ព្រមទាំងបណ្តាលឲ្យពួកយូដា នឹងពួកអ្នកនៅក្រុងយេរូសាឡិមផិតព្រះ ដូចជាពួកវង្សរបស់អ័ហាប់ដែរ ហើយដោយព្រោះទ្រង់បានសំឡាប់កនិដ្ឋាទាំងប៉ុន្មាន ជាព្រះវង្សរបស់ព្រះបិតាទ្រង់ ដែលសុទ្ធតែល្អជាងទ្រង់ផង 参见章节អាល់គីតាប13 ផ្ទុយទៅវិញ អ្នកដើរតាមផ្លូវរបស់ស្តេចទាំងឡាយនៃស្រុកអ៊ីស្រអែល អ្នកទាក់ទាញអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ឲ្យគោរពព្រះក្លែងក្លាយ ដូចរាជវង្សរបស់ស្តេចអហាប់បានប្រព្រឹត្ត ហើយអ្នកបានសម្លាប់ប្អូនបង្កើតរបស់អ្នក ដែលសុទ្ធតែជាមនុស្សប្រសើរជាងអ្នកដែរ។ 参见章节 |