២ របាក្សត្រ 17:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 សហការីមួយរូបទៀតគឺលោកអម៉ាស៊ីយ៉ា ជាកូនរបស់លោកស៊ីកគ្រី ដែលបានស្ម័គ្រចិត្តញែកខ្លួនថ្វាយព្រះអម្ចាស់ និងជាមេបញ្ជាការលើកងពល ២០០ ០០០នាក់។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 បន្ទាប់មកទៀត មានអ័ម៉ាស៊ីយ៉ា ជាកូនស៊ីកគ្រី ដែលបានថ្វាយខ្លួនដល់ព្រះយេហូវ៉ាស្ម័គ្រពីចិត្ត ហើយក្រោមបង្គាប់លោកមានមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហានចំនួនពីរសែននាក់។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 បន្ទាប់មកទៀត មានអ័ម៉ាស៊ីយ៉ា ជាកូនស៊ីកគ្រី ដែលបានថ្វាយខ្លួនដល់ព្រះយេហូវ៉ាស្ម័គ្រពីចិត្ត ហើយក្រោមបង្គាប់លោកមានមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហានចំនួន២សែននាក់ 参见章节អាល់គីតាប16 សហការីមួយនាក់ទៀត គឺលោកអម៉ាស៊ីយ៉ា ជាកូនរបស់លោកស៊ីកគ្រី ដែលបានស្ម័គ្រចិត្តញែកខ្លួនជូនអុលឡោះតាអាឡា និងជាមេបញ្ជាការលើកងពល ២០០ ០០០ នាក់។ 参见章节 |
ឱព្រះនៃទូលបង្គំអើយ ទូលបង្គំដឹងថា ព្រះអង្គស្ទង់មើលចិត្តមនុស្ស ហើយសព្វព្រះហឫទ័យនឹងសេចក្ដីស្មោះត្រង់។ ហេតុនេះ ទូលបង្គំស្ម័គ្រចិត្តយកតង្វាយទាំងនេះមកថ្វាយព្រះអង្គ ដោយចិត្តស្មោះ ហើយទូលបង្គំក៏មានអំណរដោយឃើញប្រជារាស្ត្ររបស់ព្រះអង្គ ដែលជួបជុំនៅទីនេះ នាំយកតង្វាយដោយស្ម័គ្រចិត្តមកថ្វាយព្រះអង្គដែរ។
តើទូលបង្គំជាអ្វី? តើប្រជារាស្ត្ររបស់ទូលបង្គំជាអ្វីដែរ បានជាយើងខ្ញុំអាចនាំតង្វាយដោយស្ម័គ្រចិត្តបែបនេះ មកថ្វាយព្រះអង្គ? អ្វីៗទាំងអស់ដែលយើងខ្ញុំមាន សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអង្គដែរ ហើយអ្វីៗដែលយើងខ្ញុំយកមកថ្វាយព្រះអង្គ ក៏ជារបស់ដែលព្រះអង្គប្រទានមកយើងខ្ញុំដែរ។