២ របាក្សត្រ 14:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 កាលព្រះបាទអប៊ីយ៉ាសោយទិវង្គត គេយកសពទៅបញ្ចុះនៅបុរីព្រះបាទដាវីឌ ហើយព្រះបាទអេសា ជាបុត្របានឡើងស្នងរាជ្យ។ ក្នុងរជ្ជកាលព្រះបាទអេសា ស្រុកទេសបានសុខសាន្តត្រាណ អស់រយៈពេលដប់ឆ្នាំ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ព្រះបាទអ័ប៊ីយ៉ាផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌ រួចអេសាជាបុត្រា ឡើងសោយរាជ្យជំនួសបិតា ហើយនៅក្នុងរាជ្យរបស់ទ្រង់ នោះស្រុកបានស្ងៀមស្ងប់អស់ដប់ឆ្នាំ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 អ័ប៊ីយ៉ាទ្រង់ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ទៅ ហើយគេបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌ រួចអេសា ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យ ជំនួសព្រះបិតា ហើយនៅក្នុងរាជ្យរបស់ទ្រង់ នោះស្រុកបានស្ងៀមស្ងប់អស់១០ឆ្នាំ។ 参见章节អាល់គីតាប1 កាលស្តេចអប៊ីយ៉ាស្លាប់ គេយកសពទៅបញ្ចុះនៅបុរីស្តេចទត ហើយស្តេចអេសា ជាកូនបានឡើងស្នងរាជ្យ។ ក្នុងរជ្ជកាលស្តេចអេសា ស្រុកទេសបានសុខសាន្តត្រាណ អស់រយៈពេលដប់ឆ្នាំ។ 参见章节 |
ស្ដេចបានទទួលលិខិតមួយច្បាប់ពីព្យាការីអេលីយ៉ា ដែលមានសេចក្ដីដូចតទៅ “ព្រះអម្ចាស់ ជាព្រះរបស់ព្រះបាទដាវីឌ ជាអយ្យកោរបស់ព្រះករុណាមានព្រះបន្ទូលថា ព្រះករុណាពុំបានដើរតាមមាគ៌ារបស់ព្រះបាទយ៉ូសាផាត ជាបិតារបស់ព្រះករុណាទេ ហើយព្រះករុណាក៏មិនដើរតាមមាគ៌ារបស់ព្រះបាទអេសា ជាស្ដេចស្រុកយូដាដែរ។