២ ពង្សាវតារក្សត្រ 8:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 លោកអេលីសេឆ្លើយថា៖ «ចូរទៅទូលព្រះករុណាវិញថា ស្ដេចនឹងបានជាសះស្បើយពិតមែន! ប៉ុន្តែ ព្រះអម្ចាស់សម្តែងឲ្យខ្ញុំដឹងថា ព្រះករុណាមុខជាសោយទិវង្គតជាក់ជាមិនខាន»។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 អេលីសេឆ្លើយថា៖ «ចូរទៅទូលទ្រង់វិញថា "នឹងបានជាយ៉ាងពិតប្រាកដ" ប៉ុន្តែ ព្រះយេហូវ៉ាបានសម្ដែងឲ្យខ្ញុំដឹងថា ទ្រង់ត្រូវសុគតជាក់ជាមិនខាន»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 អេលីសេក៏តបថា ចូរទៅទូលទ្រង់វិញថា នឹងបានជាៗពិត ប៉ុន្តែព្រះយេហូវ៉ាបានសំដែងឲ្យខ្ញុំដឹងជាក់ថា ទ្រង់ត្រូវស្លាប់ជាប្រាកដវិញ 参见章节អាល់គីតាប10 អេលីយ៉ាសាក់ឆ្លើយថា៖ «ចូរទៅជម្រាបស្តេចវិញថា ស្តេចនឹងបានជាសះស្បើយពិតមែន! ប៉ុន្តែ អុលឡោះតាអាឡាសំដែងឲ្យខ្ញុំដឹងថា ស្តេចមុខជាស្លាប់ជាក់ជាមិនខាន»។ 参见章节 |
លោកចូលទៅគាល់ព្រះរាជា ហើយស្ដេចមានរាជឱង្ការមកកាន់លោកថា៖ «មីកាយ៉ាអើយ តើយើងទាំងពីរត្រូវចេញទៅវាយយកក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ ឬមិនត្រូវទៅ?»។ លោកមីកាយ៉ាទូលថា៖ «សូមព្រះករុណាយាងទៅចុះ! ព្រះករុណាមុខជាទទួលជ័យជម្នះមិនខាន! ព្រះអម្ចាស់ប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់ព្រះករុណាហើយតើ!»។