២ ពង្សាវតារក្សត្រ 6:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 ពលទាហានស៊ីរីចុះតម្រង់មករកលោកអេលីសេ លោកអធិស្ឋានព្រះអម្ចាស់ថា៖ «សូមព្រះអង្គមេត្តាធ្វើឲ្យពួកគេស្រវាំងភ្នែកទៅ!»។ ព្រះអម្ចាស់ក៏ធ្វើឲ្យទាហានស៊ីរីស្រវាំងភ្នែក តាមពាក្យសុំរបស់លោកអេលីសេ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 កាលពួកស៊ីរី បានចុះមកដល់អេលីសេហើយ នោះលោកអធិស្ឋានដល់ព្រះយេហូវ៉ាថា៖ «សូមព្រះអង្គវាយពួកស៊ីរីនេះ ឲ្យភ្នែកគេស្រវាំងទៅ» ដូច្នេះ ទ្រង់ក៏ធ្វើឲ្យភ្នែកគេស្រវាំងតាមពាក្យអេលីសេ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 កាលបានចុះមកដល់អេលីសេហើយ នោះលោកអធិស្ឋានដល់ព្រះយេហូវ៉ាថា សូមព្រះអង្គវាយពួកស៊ីរីនេះ ឲ្យភ្នែកគេត្រូវថ្ពឹនទៅ ដូច្នេះ ទ្រង់ក៏ធ្វើឲ្យភ្នែកគេ ត្រូវថ្ពឹនតាមពាក្យអេលីសេ 参见章节អាល់គីតាប18 ពលទាហានស៊ីរី ចុះតម្រង់មករកអេលីយ៉ាសាក់ គាត់ទូរអាអុលឡោះតាអាឡាថា៖ «សូមទ្រង់មេត្តាធ្វើឲ្យពួកគេស្រវាំងភ្នែកទៅ!»។ អុលឡោះតាអាឡាក៏ធ្វើឲ្យពលទាហានស៊ីរីស្រវាំងភ្នែក តាមពាក្យសុំរបស់អេលីយ៉ាសាក់។ 参见章节 |