២ ពង្សាវតារក្សត្រ 21:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 យើងនឹងបំផ្លាញក្រុងយេរូសាឡឹម ដូចយើងបានបំផ្លាញក្រុងសាម៉ារី និងរាជវង្សអហាប់ដែរ។ យើងនឹងបោសសម្អាតក្រុងយេរូសាឡឹម ឥតទុកឲ្យនៅសល់អ្វីឡើយ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 យើងនឹងវាស់ក្រុងយេរូសាឡិម ដោយខ្សែសិនរបស់ក្រុងសាម៉ារី ហើយដោយខ្សែប្រយោលនៃជំនួរវង្សព្រះបាទអ័ហាប់ យើងនឹងជូតក្រុងយេរូសាឡិម ដូចជាគេជូតចាន គឺទាំងជូត ហើយដាក់ផ្កាប់ផង។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 អញនឹងវាស់ក្រុងយេរូសាឡិម ដោយខ្សែសិនរបស់ក្រុងសាម៉ារី ហើយដោយកូនតឹងនៃជំនួរវង្សអ័ហាប់ អញនឹងជូតក្រុងយេរូសាឡិម ដូចជាគេជូតចាន គឺទាំងជូត ហើយដាក់ផ្កាប់ផង 参见章节អាល់គីតាប13 យើងនឹងបំផ្លាញក្រុងយេរូសាឡឹម ដូចយើងបានបំផ្លាញក្រុងសាម៉ារី និងរាជវង្សអហាប់ដែរ។ យើងនឹងបោសសំអាតក្រុងយេរូសាឡឹម ឥតទុកឲ្យនៅសល់អ្វីឡើយ។ 参见章节 |
យើងនឹងចាត់គេទៅហៅប្រជាជាតិទាំងអស់ ដែលនៅស្រុកខាងជើង ព្រមទាំងនេប៊ូក្នេសា ស្ដេចស្រុកបាប៊ីឡូន ជាអ្នកបម្រើរបស់យើងឲ្យមក -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងបង្គាប់អ្នកទាំងនោះឲ្យវាយលុកស្រុកនេះ និងប្រជាជនដែលរស់នៅក្នុងស្រុក ព្រមទាំងប្រជាជាតិនានាដែលនៅជុំវិញ។ ពួកគេនឹងបំផ្លាញស្រុកទាំងនោះថ្វាយផ្ដាច់ដល់យើង ហើយធ្វើឲ្យស្រុកទាំងនោះក្លាយទៅជាទីស្មសាន រហូតតទៅ។ ពេលមនុស្សម្នាឃើញមហន្តរាយដែលកើតមាន គេស្រឡាំងកាំងគ្រប់ៗគ្នា។