២ ថែស្សាឡូនីច 1:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ដូច្នេះ យើងបានខ្ពស់មុខនៅចំពោះក្រុមជំនុំ*នានារបស់ព្រះជាម្ចាស់ ព្រោះតែបងប្អូន ដ្បិតបងប្អូនចេះស៊ូទ្រាំ និងមានជំនឿ ទោះបីត្រូវគេធ្វើទុក្ខបៀតបៀន និងត្រូវរងទុក្ខវេទនាគ្រប់បែបយ៉ាងក៏ដោយ។ 参见章节ព្រះគម្ពីរខ្មែរសាកល4 ដូច្នេះ ខ្លួនយើងផ្ទាល់អួតអំពីអ្នករាល់គ្នានៅក្នុងបណ្ដាក្រុមជំនុំរបស់ព្រះ ដោយព្រោះការស៊ូទ្រាំ និងជំនឿរបស់អ្នករាល់គ្នា ក្នុងការបៀតបៀនគ្រប់បែបយ៉ាង និងទុក្ខវេទនាដែលអ្នករាល់គ្នាកំពុងស៊ូទ្រាំ។ 参见章节Khmer Christian Bible4 ដូច្នេះហើយបានជាយើងអួតអំពីអ្នករាល់គ្នានៅតាមក្រុមជំនុំទាំងឡាយរបស់ព្រះជាម្ចាស់ ដោយព្រោះជំនឿ និងការស៊ូទ្រាំ ដែលអ្នករាល់គ្នាមាននៅក្នុងការបៀតបៀន និងសេចក្ដីវេទនាគ្រប់បែបយ៉ាង។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ហេតុនេះហើយបានជាយើងអួតអំពីអ្នករាល់គ្នា នៅក្នុងក្រុមជំនុំទាំងឡាយរបស់ព្រះ អំពីសេចក្ដីខ្ជាប់ខ្ជួន និងជំនឿរបស់អ្នករាល់គ្នា ទោះជាអ្នករាល់គ្នាត្រូវរងទ្រាំការបៀតបៀន និងទុក្ខលំបាកគ្រប់យ៉ាងក៏ដោយ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ដល់ម៉្លេះបានជាយើងខ្ញុំអួតពីអ្នករាល់គ្នា នៅក្នុងអស់ទាំងពួកជំនុំនៃព្រះ ពីដំណើរសេចក្ដីខ្ជាប់ខ្ជួន នឹងសេចក្ដីជំនឿរបស់អ្នករាល់គ្នា ដែលមានក្នុងសេចក្ដីបៀតបៀន នឹងសេចក្ដីទុក្ខលំបាកទាំងប៉ុន្មាន ដែលអ្នករាល់គ្នារងទ្រាំ 参见章节អាល់គីតាប4 ដូច្នេះ យើងបានខ្ពស់មុខ នៅចំពោះក្រុមជំអះនានារបស់អុលឡោះ ព្រោះតែបងប្អូន ដ្បិតបងប្អូនចេះស៊ូទ្រាំ និងមានជំនឿ ទោះបីត្រូវគេធ្វើទុក្ខបៀតបៀន និងត្រូវរងទុក្ខវេទនាគ្រប់បែបយ៉ាងក៏ដោយ។ 参见章节 |